គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំងប្រទេសម្សិលមិញ ស្លាប់​២​នាក់​ របួស​១០នាក់

​ភ្នំពេញ​៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​កាលពីរសៀល ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៨​ គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស បានកើតឡើង​ចំនួន​៧​លើក បណ្តាល​ឲ្យ​ស្លាប់​ចំនួន២​នាក់ និង របួសចំនួន១០នាក់ ក្នុងនោះធ្ងន់​៧​នាក់។​

​របាយការណ៍ បន្តថា ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៧​លើក​ បង្ក​ឲ្យ​ខូចខាត​យានយន្ត​ចំនួន១៤​គ្រឿង​ មាន​ម៉ូតូ​៩​គ្រឿង​ រថយន្ត​តូច​២​គ្រឿង​ រថយន្ត​ធំ​១​គ្រឿង​ និង​ម៉ូតូ​រ៉ឺ​ម៉ក​២​គ្រឿង​។​ មូលហេតុគឺ​បណ្តាល​មក​ពី​ល្បឿន​ ៤​លើក​(​ស្លាប់​២​នាក់​)​,​ មិន​ប្រកាន់​ស្តាំ​១​លើក​,​ មិន​គោរព​សិទ្ធិ​១​លើក​ និង​ស្រវឹង​១​លើក​។​

សូមបញ្ជាក់ថា ​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅទូ​ទាំង​ប្រទេស​ រយៈពេល​២១​ថ្ងៃ​ គឺពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ១៤៣​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៨៣​នាក់​ និងរបួស​ចំនួន ២៤៣​នាក់​ ក្នុងនោះរបួសធ្ងន់​ ១៤១​នាក់​៕Na Rom(SLH)

អត្ថបទដែលជាប់ទាក់ទង