អាហារូបករណ៍ឯកឧត្ដមស សុខា ប្រឡងជ្រេីសរេីសនិស្សិតទៅសិក្សានៅសាកលវិទ្យាល័យហឺហ្វីយ៍ ប្រទេសចិនសម្រាប់ឆ្នាំ២០១៨-២០១៩

ភ្នំពេញ៖ នាថ្ងៃទី ២១-២២ ខែកក្កដា ឆ្នាំ២០១៨ លោក អាំង សិរីពិសិដ្ឋ ប្រធានក្រុមការងារទទួលបន្ទុក គ្រប់គ្រងអាហារូបករណ៍ និងនិស្សិត០៣ខេត្ត (ព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ) បានចុះផ្សព្វផ្សាយស្ដីអំពីអាហារូបករណ៍ ស សុខា ជូនដល់សិស្សនៅខេត្តបាត់ដំបង រួមមានវិទ្យាល័យក្រឡោមភ្លុក វិទ្យាល័យមោងឫស្សី និងវិទ្យាល័យសម្ដេចឪ ដល់សិស្សសរុបចំនួន ១២០០នាក់ ។

លោក អាំង សិរីពិសិដ្ឋបានលើកឡេីងក្នុងឳកាសនោះថាអាហារូបករណ៍ទាំងក្នុងប្រទេស និងក្រៅប្រទេសមានចំនួនសរុប១១៦៥កន្លែង ដែលមានការសហការពីបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានសរុបចំនួន ១៦ ។

នេះគឺជាឳកាសសម្រាប់ប្អូនៗសិស្សថ្នាក់ទី១២ ដេីម្បីត្រៀមខ្លួន ទទួលបានអាហារូបករណ៍នៅក្នុងស្រុក ក៏ដូចជាត្រៀមខ្លួនដេម្បីប្រលងប្រជែងទទួលយកអាហារូបករណ៍ ស សុខាទៅសិក្សានៅសាកលវិទ្យាល័យហឺហ្វីយ៍ ខេត្តអានហ៊ួយប្រទេសចិន ចំនួន៦០កន្លែងផងដែរ ។

កាន់តែពិសេសសម្រាប់សិស្សនៅខេត្តបាត់ដំបងផ្ទាល់ និងរាជធានីភ្នំពេញសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានផ្ដល់អាហារូបករណ៍១០០% ចាប់ពីថ្នាក់បរិញ្ញាបត្ររង ដល់ថ្នាក់អនុបណ្ឌិត សរុបចំនួន២៨៥កន្លែងផងដែរ។

បញ្ជាក់៖ សូមអានសេចក្តីជូនដំណឹងលម្អិតដូចដាក់ជូននៅខាងក្រោម។

អត្ថបទដែលជាប់ទាក់ទង