អភិបាលខេត្តឧត្តរមានជ័យ ជួបសំណេះសំណាលនិងថ្លែងអំណរគុណមន្ត្រីរាជការ តាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត

ឧត្តរមានជ័យ៖ ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍កោតសរសរសើរ និងថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីរាជការតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តដោយមិនគិតពីការនឿយហត់ខិតខំបំពេញតួនាទីភារកិច្ចក្នុងការរួមចំណែកជួយសង្គមជាតិ និងបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋនាពេលកន្លងមកបានយ៉ាងល្អប្រសើរ ហើយកំភ្លេចនាំគ្នាអញ្ចើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ អោយបានគ្រប់គ្នាដើម្បីថែរក្សាសន្តិភាពនិងការអភិវឌ្ឍបន្ថែមទៀត។

ប្រសាសន៍បែបនេះត្រូវបានឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្តលើកឡើងនារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្តចំនួន៩៥០នាក់ នៅសាលប្រជុំមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តឧត្តរមានជ័យ។BRT

អត្ថបទដែលជាប់ទាក់ទង