រដ្ឋមន្ត្រីក្រសួងកសិកម្ម ជម្រុញឱ្យមន្រ្តីជំនាញ រួមគ្នាបង្កើនបន្លែសុវត្ថិភាព ដើម្បីកាត់បន្ថយបន្លែមកពីក្រៅ ជៀសវាងការប៉ះពាល់ដល់សុខភាព

ខេត្តកំពង់ធំ ៖ កាលពី រសៀលថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៨ម្សិលមិញនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ថ្លែងនៅក្នុងពិធី បើកសម្ភោធ ផ្សារណាត់ បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព ក្រោមគម្រោងជម្រុញផលិតកម្មស្បៀង បានមានប្រសាសន៍ថាបន្លែរសុវត្ថិភាព គឺមានតម្រូវការខ្ពស់នៅកម្ពុជាក៏ដូចជានៅខេត្តកំពង់ធំ ដែលមានអ្នកទេសចរបានមកសម្រាក់កម្សាន្តត្រូវការហូបចុកបន្លែធម្មជាតិ។ប៉ុន្តែការផ្គត់ផ្គង់បន្លែ ផ្លែឈើ មានសុវត្ថិភាពនៅលើទីផ្សារក្នុងស្រុកនៅមានកម្រិតតិចតួចនៅឡើយ។

ដូច្នេះការបង្កើនផលិតកម្មបន្លែ ផ្លែឈើសុវត្ថិភាព និងបិទស្លាកសញ្ញាត្រឹមត្រូវតាមស្តង់ដារ ជាការងារចាំបាច់បំផុត ដែលត្រូវបង្វែរទិសពីការអភិវឌ្ឍតាមបែបវិបុលកម្ម ទៅកាន់ការអភវឌ្ឍតាមបែបប្រពលវប្បកម្ម និងកសិពាណិជ្ជកម្ម ប្រើប្រាស់បច្ចេកទេសទំនើប គ្រាប់ពូជល្អ និងបង្កើនតម្លៃបន្ថែមក្នុងការកែច្នៃកសិផល ឆ្លើយតបទៅតាមតម្រូវការទីផ្សារទាំងបរិមាណ គុណភាព សុវត្ថិភាព។

ឯកឧត្តមបានបញ្ជាក់ថា ដោយសារការផ្គត់ត់ផ្គង់បន្លែរសុវត្ថិភាពនៅក្នុងមិនទាន់គ្រប់គ្រាន់ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានខិតខំធ្វើការប្រមូលផ្តុំ និងប្រើប្រាស់ធនធាន និងសក្តានុពលដែលមានស្រាប់ ព្រមទាំងកៀងគរជំនួយបន្ថែមទៀត។ ការពង្រីកសមត្ថភាពដាំដុះលើផ្ទៃដីដែលមានស្រាប់ តាមរយៈការបង្កើនរដូវដាំដុះដោយ ប្រើប្រាស់បច្ចេកទេសទំនើប ប្រើប្រាស់គ្រាប់ពូជដែលមានគុណភាពល្អ និងការបង្កើនតម្លៃបន្ថែមក្នុងការកែច្នៃកសិផល ឆ្លើយតបទៅតាមតម្រូវការទីផ្សារ ទាំងបរិមាណគុណភាព សុវត្ថិភាព និងស្តង់ដារ ។

ហើយរាជរដ្ឋាភិបាលកម្ពុជាក៍បានសាកល្បង វិនិយោគថវិកាមួយចំនួន រយៈពេល៣ឆ្នាំ (២០១៦-២០១៩) ដើម្បីឱ្យអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអនុវត្តគម្រោងជំរុញផលិតកម្មស្បៀង ក្នុងខេត្តគោលដៅ១ចំនួន! ផ្សារណាត់នេះមានអត្ថប្រយោជន៏ ច្រើន។

លោក ធីវណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានអំពាវនាវឲ្យសហគមន៏កសិកម្មនិងកសិកររួមគ្នាលើកតម្កើងនូវគុណតម្លៃនៃបន្លែសុវត្ថិភាព ទាំងបច្ចេកទេស ទាំងការដាំដុះ និងបរិមាណផលិតផល ប្រកបដោយគុណភាព សុវត្ថិភាព ស្តង់ដារក្នុងការប្រកួតប្រជែង ទីផ្សារក្នុងស្រុក និងការនាំចាញទៅទីផ្សារអន្តរជាតិ ជាពិសេសកាត់បន្ថយការនាំចូលផលិតផលពីប្រទេសជិតខាង។

លោកប្រធានមន្ទីរបានអះអាងថា! ការបើក ផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយនូវកសិផល ដែលប្រជាកសិករផលិតបាន ប្រកបដោយសុវត្ថិភាពអនាម័យល្អ តាមស្តង់ដារ និងមិនធ្វើឱ្យប៉ះពាល់ដល់សុខុមាភាពអ្នកបរិភោគ ម្យ៉ាងវិញទៀតការរៀបចំឱ្យមានផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព នាពេលនេះ គឺដើម្បីផ្តល់ឱកាសឱ្យមានការជួបជុំគ្នារវាងផលិតករ កសិករ អង្គការដៃគូរអភិវឌ្ឍន៍ អ្នកពាក់ព័ន្ធ និងមន្ត្រីជំនាញក្នុងការផ្លាស់ប្តូរបទពិសោធន៍ ហើយមន្ទីរកសិកម្ម និងសហការជាមួយ មន្ទីរពាណិជ្ជកម្ម សភាពាណិជ្ជកម្ម មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូនានា ដើម្បីស្វែងរកទីផ្សារកសិផល ពង្រឹងគុណភាពទំនិញកសិកម្ម ការធ្វើទំនើបកម្ម បច្ចេកទេសកសិកម្ម បណ្តុះបណ្តាលមុខជំនាញបច្ចេកទេសថ្មីៗ ដល់កសិករ ផលិតករ ពីការជ្រើសរើសពូជ ការប្រើប្រាស់ជីកសិកម្ម ថ្នាំកសិកម្ម ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការទីផ្សារ។

លោកបន្តថា ដាំដំណាំរួមផ្សំក្នុងរដូវវស្សានេះ មានចំនួន៥០៤៤៨ហិតា ក្នុងន៉ដំណាំឪឡឹកមានចំនួន២៣៧ហិតា ដំឡូមី ៤៧៨១១ហិតា សណ្តែកបាយចំនួន១៧៣០ហិតា សណ្តែកដី២២ហិតា ពោត២៤៧ហិតា អំពៅ៤៤ហិតា ល្ង១០ហិតា និងបន្លែចំនួន៣១៩ហិតា។
CSBកំពង់ធំ

អត្ថបទដែលជាប់ទាក់ទង