លោក សាន ស៊ានហូ៖ ប្រទេសមានសុខសន្តិភាព ស្ថិរភាព សម្បូរក្រុមហ៊ុនមកធ្វើការវិយោគច្រើននាំឱ្យប្រទេសមានការអភិវឌ្ឍ

បន្ទាយមានជ័យ៖ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតមានប្រសាសន៍ថា ប្រទេសមានសុខសន្តិភាព មានស្ថិរភាពទើបមានការវិយោគច្រើន បានថ្លែងក្នុងពិធីសម្ពោធបើកលក់ជាផ្លូវការ នូវគម្រោង សុខា រ៉េស៊ីដេន ខុនដូមីនៀម កាលពីយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៨ នៅក្នុងសាលកម្មពិធីពន្លឺនាគទិព្វ សង្កាត់.ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖ ការដាក់ទុនវិនិយោគ របស់ក្រុមហ៊ុនអឹម អ សុខារ៉េស៊ីដេន គ្រុប នូវគម្រោងសុខា រ៉េស៊ីដេន ខុនដូមីនៀម ដែលមានកំពស់២១ជាន់ គេដោយសារមានការជឿជាក់ មានទំនុកចិត្តពីរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ដែលសម្តេចតែងតែស្វែងរកសុខ សន្តិភាព អភិវឌ្ឍន៍លើគ្រប់វិស័យ  ដោយសារកត្តាទាំងនេះហើយទើបធ្វើឱ្យក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេសជាច្រើន ធ្វើការវិយោគនៅប្រទេសកម្ពុជារបស់យើង ក៏ដូចជាក្រុងប៉ោយប៉ែត ផ្នែកអចលទ្រព្យកំពុងតែមានសន្ទុះកើនឡើង។

ឆ្លៀតក្នុងឱកាសនេះ អភិបាលក្រុងប៉ោយប៉ែត ក៏បានកោតសរសើរ និងថ្លែងអំណរគុណក្រុមហ៊ុន សុខារ៉េស៊ីដេន គ្រុប បានទុកចិត្ត និងបោះទុនវិយោគនៅក្នុងក្រុងប៉ោយប៉ែត ក៏ដូចជាសកម្មភាពដែលបានចូលរួមជាមួយអាជ្ញាធរបានជួយអភិវឌ្ឍន៍ផ្លូវ ថ្នាល់ និងសកម្មភាពមនុស្សធម៍ផ្សេងៗ។

ក្រុមហ៊ុនមានគម្រោងធ្វើជាខុនដូ (សុខា រ៉េស៊ីដេន ខុនដូមីនៀម) និងរៀបចំពិធីសម្ពោធបើកលក់ជាផ្លូវការនូវគម្រោងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះតទៅ ដែលមានកំពស់ ២១ជាន់ ស្មើនិង៧៧ម៉ែត្រ មានផ្ទៃដី២,៨៨៧ ម៉ែត្រក្រឡា និងផ្ទៃនៃអគារ៤០,៤៣២ម៉ែត្រក្រឡា ដែលត្រូវសាងសង់ទៅតាមរចនាប្លង់ស្ថាបតេយ្យកម្មស្តង់ដា ដែលមានទីតាំងនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ដោយ៖SN(CSC)

អត្ថបទដែលជាប់ទាក់ទង