តំបន់ទេសចរណ៍មួយកន្លែងដែលបងប្អូនប្រជាពលរដ្ឋមិនដែលចាប់អារម្មណ៍ ពេលនេះកំពុងតែមានការទាក់ទាញយ៉ាងខ្លាំង

បន្ទាយមានជ័យ៖ ភ្នំទឹកសមុទ្រខៀវ​ ដែលភ្ញៀវទេសចរណ៍ភាគច្រើន មិនបានដឹង​ មិនដែលបានឮ នឹងបានលាក់ខ្លួនយ៉ាងយូរ​មកហើយ នៅលើទឹកដីនៃស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានពីទីរួមខេត្ត​ ដោយជិះពីទីរួមខេត្ត​ ឆ្ពោះទៅផ្លូវជាតិលេខ​ ៥៦​ ផ្លូវទៅស្រុកស្វាយ​ចេក ចម្ងាយប្រមាណប្រហែល​ ២០​ គីឡូម៉ែត្រ​ នឹងបន្តចុះពីផ្លូវជាតិលេខ​ ៥៦​ ទៅទិសខាងលិច​ ​(ផ្លូវ​ឧកញ្ញា​ តែ​ ហាំង​ ទល់មុខអុនវិទ្យាល័យ​ ហ៊ុន​ សែន​ តាបែន​ )​ ប្រហែល​ ១០គីឡូម៉ែត្រ​បន្តទៀត​ ។

ទីតាំង​ភ្នំទឹកសមុទ្រខៀវ​ ស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក​ កាត់តាមផ្លូវមុខវត្ត គីរីតេជោសែនជ័យ ហៅវត្តភ្នំដី​ ​ដែលមានទេសភាពដ៏ស្រស់ស្អាត​ អមជាមួយព្រៃប្រឹក្សា​ នឹងផ្ទាំងថ្មដ៏ស្រស់ស្អា​ត​ ​ប្រកបដោយខ្យល់បរិសុទ្ធផងដែរកុំភ្លេចទៅលេងកំសាន្តទៅអស់គ្នា។ដោយ វ៉ើន កញ្ញា(CSC)

អត្ថបទដែលជាប់ទាក់ទង