ស្តីពីការស្រាវជ្រាវបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូស័ព្ទជនជាតិចិន)បង្ក្រាបបានទាំងស្រុង

ព្រះសីហនុ៖នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២២ និង ០០នាទី ស្ថិតនៅចំណុច ផ្លូវឧតុនិយម ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី លួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃជនជាតិចិន ) មួយបានកើតឡើង ។ បង្កឡើងដោយជនសង្ស័យ ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង មិនស្គាល់ បានធ្វើសកម្មភាព ឆក់ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE X ពណ៌ខ្មៅ របស់ជនជាតិចិន ភេប្រុស កំពុងដើរតាមផ្លូវនៅឧតុនិយម ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

បន្ទាប់ពីទទួលបានដំណឹង កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ។ បន្ទាប់ពីកំណត់បានមុខសញ្ញា នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង ០០នាទី កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ រួមទាំង ជនសមគំនិតបានចំនួន ០១នាក់ ។
-ជនរងគ្រោះជាជនជាតិចិន ភេទប្រុស ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងឡើយ ។
+សម្ភារៈបាត់បង់៖
-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE X ពណ៌ខ្មៅ ។
-ជនសង្ស័យចំនួន ០៣នាក់៖
១-ឈ្មោះ ហ៊ុយ សេងលី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( អ្នកបើកម៉ូតូ ) ។
២-ឈ្មោះ វី ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ( ជិះពីក្រោយឆក់ ) ។
៣-ឈ្មោះ ខន ម៉ាប់ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ( សមគំនិត ) ។
+វត្ថុតាងចាប់យកបាន៖
-ម៉ូតូ ០១គ្រឿង ម៉ាក និច ពណ៌ស-ខ្មៅ ស្លាកលេខៈ ភ្នំពេញ ១CW-៣៤១៩ មានលេខតួ និងលេខម៉ាស៊ីនៈ ០១៣៧៣៨ ( មធ្យោបាយធ្វើសកម្មភាព ) ។
ចំពោះជនសង្ស័យខាងលើនេះ កម្លាំងករិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងចាត់ការតាមនីតិវិធី ៕ ដោយ៖ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង