សុខភាពគឺជាការចាំចាច់សម្រាប់ជីវិតមនុស្ស តែមនុស្សភាគច្រើនមិនសូវខ្វល់ពីសុខភាពសោះ !

ភ្នំពេញ៖ សុខភាពគឺជាការចាំចាច់សម្រាប់ជីវិតមនុស្ស ។ ក្នុងគោលការណ៍ដែលពេញលក្ខណៈជាមនុស្ស (បុរសលក្ខណៈ)គឺត្រូវមានសុខភាពបីយ៉ាងដូចខាងក្រោមនេះ ៖

១-ការមានសុខភាពរូបរាងកាយ​ ដែលមនុស្សគ្រប់រូបត្រូវមានជាចាំបាច់តាំងពីពេលចាប់បដិសន្ធិ​(ចាប់កំណើត)​ នៅក្នុងផ្ទៃមាតាមកម៉្លេះ​ ។ នេះគឺអាស្រ័យលើបុណ្យកុសលពីអតីតជាតិរបស់ជីវិតដែលកំពុងយោនយកកំណើតនោះ(សម្ភវេសី)មានមកប៉ុណ្ណាះ។

២-សុភាពខាងផ្លូវចិត្ត​ គឺជាការចាំបាច់នៅពេលដែលមនុស្សអាចរស់រានមានជីវិតរហូតដល់ធំពេញវ័យវឌ្ឍនាការហើយ​ គឺចាំបាច់ត្រូវមានសុខភាពផ្លូវចិត្តរឹងមាំមួយទៀត​ ។ នៅត្រង់នេះ​ ជាបញ្ហាកុសល​ អកុសល​ ដែលមនស្សបានសាងពីអតីតជាតិ និងការកំពុងសាងនាពេលដែលជីវិតកំពុងឆ្លងកាត់ដែលមានកាលវេលាប្រមាណ៣៦៥​០០នៃយប់​ និងថ្ងៃនេះ(បើសិនជាមនុស្សនោះរស់បាន១០០ឆ្នាំ)។

៣-សុខភាពខាងផ្នែកព្រលឹង​ គឺបានន័យថា​ ពេលមនុស្សរស់ត្រូវតែសាងនូវអំពើកុសល​ប្រកបដោយ គុណធម៌​ និងសីលធម៌ឲ្យបានច្រើន​ ដើម្បីរក្សាដុខភាពនៃកុសលនេះទុកជាទ្រព្យដល់ព្រលឹងដែលហៀបនឹងចាកចេញពីរូបខន្ធដែលរៀបនឹងបែកធ្លាយទៅជាធាតុទាំងបួន(ទឹកដីភ្លើងខ្យល់)នេះវិញ​ឲ្យមានសុខភាពល្អ​ និងវឹលរកកំណតដែលមានសុខភាពល្អវិញ(មើលចំណុចទី១)។ នេះហើយជាវដ្តចក្រនៃជីវិតមនុស្សលោកនៅនាចក្រវាឡនេះ​ ៕

ឡសរ/០៨.០៨.២០១៨

សុខភាព

សុខភាពគឺជាការចាំចាច់សម្រាប់ជីវិតមនុស្ស ។ ក្នុងគោលការណ៏ដែលពេញលក្ខណះជាមនុស្ស (បុរសលក្ខណះ)គឺត្រូវមានសុខភាពបីយ៉ាងដូចខាងក្រោមនេះ:១-ការមានសុខភាពរូបរាងកាយ​ ដែលមនុស្សគ្រប់រូបត្រូវមានជាចាំបាច់តាំងពីពេលចាប់បដិសន្ធិ​(ចាប់កំណើត)​ នៅក្នុងផ្ទៃមាតាមកម៉្លេះ​ ។ នេះគឺអាស្រ័យលើបុណ្យកុសលពីអតីតជាតិរបស់ជីវិតដែលកំពុងយោនយកកំណើតនោះ(សម្ភវេសី)មានមកប៉ុណ្ណាះ។២-សុភាពខាងផ្លូវចិត្ត​ គឺជាការចាំបាច់នៅពេលដែលមនុស្សអាចរស់រានមានជីវិតរហូតដល់ធំពេញវ័យវឌ្ឍនាការហើយ​ គឺចាំបាច់ត្រូវមានសុខភាពផ្លូវចិត្តរឹងមាំមួយទៀត​ ។ នៅត្រង់នេះ​ ជាបញ្ហាកុសល​ អកុសល​ ដែលមនស្សបានសាងពីអតីតជាតិ និងការកំពុងសាងនាពេលដែលជីវិតកំពុងឆ្លងកាត់ដែលមានកាលវេលាប្រមាណ៣៦៥​០០នៃយប់​ និងថ្ងៃនេះ(បើសិនជាមនុស្សនោះរស់បាន១០០ឆ្នាំ)។៣-សុខភាពខាងផ្នែកព្រលឹង​ គឺបានន័យថា​ ពេលមនុស្សរស់ត្រូវតែសាងនូវអំពើកុសល​ប្រកបដោយ គុណធម៌​ និងសីលធម៌ឲ្យបានច្រើន​ ដើម្បីរក្សាដុខភាពនៃកុសលនេះទុកជាទ្រព្យដល់ព្រលឹងដែលហៀបនឹងចាកចេញពីរូបខន្ធដែលរៀបនឹងបែកធ្លាយទៅជាធាតុទាំងបួន(ទឹកដីភ្លើងខ្យល់)នេះវិញ​ឲ្យមានសុខភាពល្អ​ និងវឹលរកកំណតដែលមានសុខភាពល្អវិញ(មើលចំណុចទី១)។ នេះហើយជាវដ្តចកហរនៃជីវិតមនុស្សលោកនៅនាចក្រវាឡនេះ​ ៕ឡសរ/០៨.០៨.២០១៨

Geplaatst door CHN Channel News op Woensdag 8 augustus 2018

 

អត្ថបទដែលជាប់ទាក់ទង