រណ្តៅដីភ្នំ ចេញទឹកពណ៌ខៀវដូចទឹកសមុទ្រ ២រណ្តៅក្លាយជាកន្លែងលេងទឹកដ៏ទាក់ទាញភ្ញៀវទេសចរ នៅស្រុកស្វាយចេក

បន្ទាយមានជ័យ៖ រណ្តៅដីភ្នំចេញទឹកពណ៌ខៀវដូចទឹកសមុទ្រ២រណ្តៅក្លាយជាកន្លែងលេងទឹកទាក់ទាញភ្ញៀវទេសចរ ក្នុងភូមិចក់ពួកឃុំស្លរក្រាមស្រុកស្វាយចេក។

លោក លឿង សុភ័ក្រ អភិបាលស្រុកស្វាយចេកបានប្រាប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ថា រណ្តៅដែលកាយដីភ្នំចេញទឹកពណ៌ទឹកសមុទ្រនេះដែលនាំគ្នាទៅលេងទឹកកំសាន្តមានការភ្ញាក់ផ្អើលទៅលេងជាងកន្លះខែមកហើយឃើញមានអ្នកទៅលេង១ថ្ងៃប្រមាណ៥០ទៅ៦០នាក់ និងមានប្រជាពលរដ្ឋក្បែរខាងនាំគ្នាធ្វើកន្លែងលក់ដូរអាចថានៅថ្ងៃបុណ្យទានអាចទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុកមកលេងកំសាន្ត។

លោកបានបញ្ជាក់ថា រណ្តៅដីភ្នំចេញទឹកក្លាយជាកន្លែងកំសាន្តនេះជារណ្តៅដែលកាយយកថ្មភ្នំកសាងផ្លូវក្រោយពេលកាយយកដីភ្នំធ្វើផ្លូវស្រាប់តែចេញទឹកមានពណ៌ដូចទឹកសមុទ្រដែលមាន២រណ្តៅក្នុង១រណ្តៅមានទំហំប្រមាណ៥០ម៉ែត្រ បួនជ្រុង ជម្រៅជិត១០ម៉ែត្រ ហើយមានផ្លូវចូលតាមផ្លូវរថយន្តចូលដឹកដីមានថ្មភ្នំច្រកភ្នំគួរអោយគយគន់អាចទាក់ទាញភ្ញៀវមកកំសាន្តនិងមកលេងទឹកដែលមានពណ៌ដូចទឹកសមុទ្រតែរមាស់បន្តិច ព្រោះទឹកចេញពីភ្នំដែលមានជាតិកំបោរ។

ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ លោកជំទាវ ម៉ៅ ម៉ាល័យ បានដឹកនាំមន្ត្រីរាជការ និងក្រុមការងារចុះទៅមើលរណ្តៅជីកដីភ្នំចេញទឹកពណ៌ដូចទឹកសមុទ្រ ក្នុងឱកាសនោះ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា រណ្តៅជីកដីភ្នំចេញទឹកពណ៌ទឹកសមុទ្រ និងក្លាយជាតំបន់កំសាន្តមួយដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិបើកយើងរៀបចំឱ្យបានល្អ ហើយប្រជាពលរដ្ឋអាចមានមុខរបបដោយលក់អីវ៉ានសម្រាប់ភ្ញៀវមកលេងទឹកដែលមានពណ៌ស្រស់ស្អាតដូចទឹកសមុទ្រ។

លោកបានបញ្ជាក់ថា រណ្តៅជីកចេញទឹកមាន ២រណ្តៅជាកន្លែងលេងទឹក ដែលនៅភ្នំស្លក្រាមស្ថិតភូភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ក្រោយឃើញទេសភាពរណ្តៅទឹកចេញមានពណ៌ទឹលកសមុទ្រ និងផ្លូវចូលគួរឱ្យចាប់អារម្មណ៍ទៅកំសាន្ត និងលេងសប្បាយទៅពេលអនាគត់ និងក្លាយជារមណីយដ្ឋានសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្ត៕ ដោយៈ SN (PC)

អត្ថបទដែលជាប់ទាក់ទង