ប្រជាពលរដ្ឋស្រុកជាំក្សាន្ត រអូរទាំរឿងបង់ថ្លៃសេវាភ្លើងរយៈពេលជាង១ខែហើយ តែមិនមានអ្នកបច្ចេកទេសណាមកតភ្លើងឱ្យប្រើប្រាស់ទៀត

ព្រះវិហារ៖ ប្រជាពលរដ្ឋនៅភូមិកំពេញ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រអូរទាំរឿងបង់ថ្លៃសេវាភ្លើងរយៈពេលជាង១ខែហើយ តែមិនមានអ្នកបច្ចេកណា មកតភ្លើងឱ្យពួកគាត់ប្រើប្រាស់នោះឡើយ។

ប្រជាពលរដ្ឋ ក៍ដូចជាគ្រួសានាយ និងពលទាហានឆត្រ័យោង៩១១ ដែលរស់នៅក្នុងភូមិកំពេញ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយពួកគាត់បានមានការអ៊ូរទាំថា រយៈពេលជាង១ខែហើយ ដែលពួកគាត់បានបង់ថ្លៃសេវ៉ាប្រើប្រាស់ភ្លើងអគ្គិសនី ដោយក្នុងមួយគ្រួសារៗចាប់ពី ៨០០,០០០រៀល ទៅ ១,០០០,០០០រៀល ឱ្យទៅក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីខេត្តព្រះវិហារ ហើយកាបង់នេះទៀតសោតគឺមានរយៈពេលជាង១ខែមកហើយ ដោយមិនទាន់មានបុគ្គលិក ឬក៏ក្រុមបច្ចេកទេសអគ្គិសនីខេត្តព្រះវិហារណាម្នាក់មកតភ្លើងជូនពួកគាត់ឱ្យបានប្រើប្រាស់នោះនៅឡើយទេ ដោយពួកគាត់មានកាលំបាកខ្លាំងណាស់ជាពិសេសស្ត្រីដែលពួកគាត់មានកូនតូចៗនោះតែម្តង។

ម្យ៉ាងវិញទៀតស្ត្រីដែលជាគ្រួសារនាយ និងពលទាហានតែម្តង ដោយស្វាមីរបស់ពួកគាត់មានភារៈកិច្ចនៅសមរភូមិមុខ ហើយគាត់នៅសមរភូមិក្រោយយប់ព្រលប់មានកាពិបាកខ្លាំងណាស់ស្វាមីមិននៅ ឯកូនតូចៗភ័យអាសន្នយប់ព្រលប់មិនមានភ្លើងសម្រាបបំភ្លឺនោះ ដោយពួកគាត់ស្នើសុំឱ្យអាជ្ញាធរដែលពាក់ព័ន្ធមេត្តាជួយពន្លឿនរឿងទាំងនេះជូនពួកគាត់ផង។

ពាក់ព័ន្ធនឹងករណីខាងលើនេះលោក ពេជ្រ ចន្ថា ដែលជាអ្នកដើរប្រមូលថ្លៃសេវ៉ាបង់ថ្លៃអគ្គិសនីនេះ ដោយលោកបានមានប្រសាសន៍ថា កាបង់លុយនេះវាមិនមែនត្រឺម1ខែនោះទេ គឺជាង១ខែមកហើយ ខាងក្រុមបច្ចេកទេសក៍បានមកតឱ្យម្តងរួចមកហើយដែរ តែចៃដន្យកាបុឺននៅចំណុចខាងលើហ្នឹងបានផ្ទុះចេះបណ្តាលឱ្យខូចហើយ បច្ចុប្បន្នខាងអ្នកផ្គត់ផ្គង់អគ្គិសនីម៉ៅកាបន្តខាងខេត្តហ្នឹង កំពុងឡើងទៅទិញនៅឯភ្នំពេញ ដើម្បីយកមកដាក់ឱ្យប្រើប្រាស់វិញ។

ដោយឡែកលោក ហ៊ុយ ដានី ប្រធានក្រុមហ៊ុនសេវាតអគ្គិសនីខេត្តព្រះវិហារ ក៏បានលើកឡើងផងដែរថា ដោយមានកាយុឺតយ៉ាវករណីខាងលើនេះ គឺបណ្តាលមកពីកាបុឺនភ្លើងនៅចំណុចខាងលើនេះបានខូច តែលោកកំពុងរៀបចំយកទៅដាក់ហើយ៕ ដោយៈ ណារម្យ (PC2)

អត្ថបទដែលជាប់ទាក់ទង