របាយការណ៍ទិន្នន័យករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១៦​លើក បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន ១១​នាក់​ និងរង​របួសចំនួន ២១នាក់ ក្នុងនោះរបួសធ្ងន់​១៥​នាក់

ភ្នំពេញ​៖​ របាយការណ៍ទិន្នន័យករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១៦​លើក បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន ១១​នាក់​ និងរង​របួសចំនួន ២១នាក់ ក្នុងនោះរបួសធ្ងន់​១៥​នាក់។ នេះបើយោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បានឱ្យ​ដឹង​កាលពីរសៀល ​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៨។

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១៦​លើក បង្កឱ្យ​ខូចខាត​យានយន្ត​ចំនួន​ ៣៣​គ្រឿង​ មានម៉ូតូ​​១៤​គ្រឿង​,​ រថយន្ត​ធុន​តូច​១១​គ្រឿង​ រថយន្ត​ធំ​៤​គ្រឿង ​និង​យាន​ផ្សេងៗ៤​គ្រឿង​។

ចំពោះ​​មូលហេតុ គឺបណ្តាល​មកពី ល្មើស​ល្បឿន​៧​លើក​ (​ស្លាប់​៥​នាក់​),​ មិន​គោរព​សិទ្ធ​ ១​លើក ​(​ស្លាប់​ម្នាក់​),​ ប្រជែង២​លើក ​(​ស្លាប់​ម្នាក់​),​ មិន​ប្រកាន់​ស្តាំ​៣​លើក ​(​ស្លាប់​២​នាក់​),​ បត់​គ្រោះថ្នាក់​២​លើក ​(​ស្លាប់​ម្នាក់​) និងកត្តា​យាន​១​លើក​ (​ស្លាប់​ម្នាក់​)​។​

​ផ្អែកតាម​របាយការណ៍ខាងលើបញ្ជាក់ថា៖ ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​១២​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១​ ខែសីហា​ ដល់​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ៩៩​លើក​ បណ្តាលឱ្យមនុស្សស្លាប់​ចំនួន ​៥០​នាក់​ និងរបួស​ចំនួន ​១២៥​នាក់​ ក្នុងនោះរបួស ធ្ងន់​៨១​នាក់។​

ដោយឡែក ​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៨​ គិត​ពី​ម៉ោង​១៤​ ថ្ងៃ​ទី​១១​ ខែសីហា​ ដល់​ម៉ោង​១៤​ ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៨​ រួម​មាន៖​ មធ្យោបាយ​ចូល​គោលដៅ​ ១,៦៩៥​គ្រឿង​ (​ម៉ូតូ​៥២%)​,​ មធ្យោបាយ​ល្មើស​ ១៥៥​គ្រឿង​ (​ម៉ូតូ​៧០%),​ អប់រំ​ ៦៧​គ្រឿង​ (​ម៉ូតូ​៤៣%),​ ពិន័យ​ ៨៨​គ្រឿង​ (​ម៉ូតូ​១០០%)៕ដោយ៖ (ណារម្យ)

អត្ថបទដែលជាប់ទាក់ទង