​បង្ក្រាប​បទល្មើសគ្រឿងញៀន​២២​ករណី​ ឃាត់​ខ្លួមនុស្ស៣៨​នាក់​

​ភ្នំពេញ​៖​ សមត្ថកិច្ច​ បាន​បង្ក្រាប​បទល្មើសប្រឆាំងគ្រឿងញៀន (ជួញដូរ​ រក្សា​ទុក​ ដឹក​ជញ្ជូន​ ដាំ​ដុះ​ ផលិត​កែ​ច្នៃ​ ចាត់ចែង​ ផ្ដល់​ទីតាំង​ និង​ប្រើប្រាស់​) ចំនួន​២២​ករណី​ ដោយឃាត់​ជនសង្ស័យចំនួន ​៣៨​នាក់​ (​ស្រី​៣​នាក់​)​។ នេះបើយោង​តាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៩)​ បាន​ឲ្យ​ដឹង​ កាលពីរសៀល ​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៨ ម្សិលមិញ។​ ​

ក្នុងរបាយការណ៍នោះ បានបញ្ជាក់ថា ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀនទាំង២២ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការរឹបអូស​វត្ថុ​តាងបាន មេ​តំ​ហ្វេ​តា​មីន​(ice)​ចំនួន ១២,៣៥​ក្រាម​ និង​៣៨​កញ្ចប់​តូច​,​ មេ​តំ​ហ្វេ​តា​មីន​(wy)ចំនួន​ ០,២៧​ក្រាម រួមទាំងសម្ភារដែលបម្រើឲ្យគ្រឿងញៀនមួយចំនួនធំផងដែរ។

បច្ចុប្បន្នជនសង្ស័យក្នុងបទល្មើសគ្រឿងញៀនខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងដើម្បីជាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ណារម្យ​(SLH)

អត្ថបទដែលជាប់ទាក់ទង