រថភ្លើងបើកបុករថយន្ត៤គ្រឿង ខណៈដែលផ្លូវកំពុងកកស្ទះ រងការខូចខាតរថយន្តមួយចំនួន

ភ្នំពេញ៖រថយន្តចំនួន៤គ្រឿង ខណៈដែលកំពុងបើកបរលើផ្លូវកែវបត់ជាបួន ស្របពេលដែលកំពុងកកស្ទះចរាចរណ៍ រថយន្តបួនគ្រឿង ត្រូវបានរថភ្លើងខ្សែVIPដឹកភ្ញៀវចេញពីព្រលានយន្តហោះពោធិ៍ចិនតុង បើកបុកជាបន្តបន្ទាប់ បណ្តាលឲ្យទទួលរងខូចខាតយ៉ាងដំណំហេតុការណ៍ខាងលើនេះកើតឡើងពីវេលាម៉ោង៥ល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចផ្លូវបែកជាបួន មុខផ្សារតាំងកសាង ភូមិចំការឪឡឹក១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលដងផ្លូវចម្រុះពិសេស ខាងលើ (ផ្លូវរថភ្លើង ផ្លូវថ្មើរជើង ផ្លូវកង់ ម៉ូតូ សុីក្លូ ឡាន ) មានសភាពកំពុងកកស្ទះ គាប់ជួន រថភ្លើងពិសេស របស់ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវេ ដឹកភ្ញៀវចេញពីព្រលានយន្តហោះ បើកពីត្បូងទៅជើងមកដល់ ទោះជាសុីផ្លេឲ្យបែកអាកាសាទៀតក៏មិនដឹងជៀស គេច ទៅណារួចដែរ ព្រោះផ្លូវរថភ្លើង ម៉ូតូ កង់ និងផ្លូវរថយន្ត។

បច្ចុប្បន្ន ត្រូវបានអ្នកជំនាញ សង់ច្របល់ជាមួយគ្នា មិនបានចែកអោយដាច់ដោយឡែកពីគ្នាឡើយ ហើយរថភ្លើងបាន បើកបុករះរថយន្ត ចំនួន៤គ្រឿង ជាបន្តបន្ទាប់ មានរថយន្តតាកូមា រថយន្តឡិចសុីស រថយន្តសាំយ៉ុង និងខាងក្រោយគេ ហើយក៏ទទួលរងការខូចខាតធ្ងន់ជាងគេ គឺរថយន្តហាយឡែនឌ័រ ។

ក្រោយជួបហេតុការណ៍ រថយន្ត៣គ្រឿងខូចខាតមធ្យម បើកទៅបាត់អស់ រថភ្លើងក៏បន្តដំណើរទៅមុខបាត់ដែរ សល់តែ រថយន្ត ហាយឡែនឌ័រ ទៅណានឹងគេមិនកើត ដោយសារដាច់កង់ម្ខាង ។

តាមប្រជាពលរដ្ឋបានលើកឡើងថា កំណាត់ផ្លូវ ចាប់ពីមុខវត្តតាំងកសាង រហូតដល់ ព្រលានយន្តហោះ កើតមានគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃ គ្រាន់តែធ្ងន់ ឬស្រាល បើកមិនរថភ្លើងបើកបុក ក៏បើកបុករថភ្លើងដែ ហើយជាងនេះទៅទៀត រាល់ថ្ងៃរាប់លែងអស់ អ្នកជិះម៉ូតូ ធ្លាក់ចូលប្រឡោរ៉ៃ ដែកផ្លូវរថភ្លើង ហើយដួលបណ្តាលឲ្យរងរបួស ។

ពលរដ្ឋកោតសរសើរដល់ អ្នកជំនាញបច្ចេកទេស សាងសង់ផ្លូវដែក អគុណដល់ក្រុមហ៊ុនរ៉យ៉ាល់រ៉េលវេ បានរកការងារបន្ថែមឲ្យពេទ្យ ឲ្យសមត្ថកិច្ច មានការងារធ្វើរាល់ថ្ងៃ ដោយសារផ្លូវរថភ្លើង ចូលព្រលានតែងតែជួបនូវគ្រោះថ្នាក់ចរាចរជាច្រើនលើកច្រើនសារមកហើយ និងមិនដែលឃើញមានមន្រ្តីជំនាញ ឬក៍តំណាងភាគីខាងក្រុមហ៊ុន រិះរកវិធីល្អណាមួយដើម្បីជួយកាត់បន្ថយអំពីគ្រោះថ្នាក់ដែលកើតមានជាយថាហេតុនោះឡើយ។

ប្រជាពលរដ្ឋដែលរស់នៅតាមបន្តោយផ្លូវរថភ្លើងចាប់ពីផ្សារតាំងកសាង​រហូតដល់មុខព្រលានយន្តហោះពោធិចិនតុងសំណូមពរដល់ ម្ចាស់ក្រុមហ៊ុន គិតគូរអំពីបញ្ហារនេះផង។

អត្ថបទដែលជាប់ទាក់ទង