យុវតីរូបស្រស់ សង្ស័យស្រវឹងស្រា បើករថយន្ត Lexus RX-300 ទៅបុកឡើងលើសួនច្បារវត្តភ្នំ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៏បង្កឡើងដោយរថយន្តម៉ាក Lexus មួយគ្រឿង បើកក្នុងល្បឿនលឿន ដូចហោះ ជ្រុលចង្កូតទៅ បុកឡើងលើខឿនបុករបាំងដែក នឹងបុកចូលក្នុងសួនច្បារងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣ៈ៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញ រថយន្តម៉ាក Lexus RX-300 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-6863 បើកបរដោយនារីរូបស្រស់ មិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះនរោត្តម ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ សង្ស័យស្រវឹង ក៏បុកឡើងលើខឿនបុករបងដែក ដាក់ការពារសួន របើកអស់១ផ្ទាំង មិនទាន់អស់ល្បឿន ក៏ជ្រុលបុករះសួនផ្កា រងការខូចខាតផ្កាជាច្រើនដើមរីឯរថយន្តការខូចខាត ផ្នែកខាងមុខរថយន្ត ដាច់ក្រឡេកង់ ខាងឆ្វេងរថយន្តទៅមុខលែងរួចផ្ទុះពោងសុវត្ថិភាពតែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តក៏បានដោះស្លាកលេខចេញពីរថយន្តហើយរត់គេចខ្លួនបាត់ស្រមោលបន្សល់តែរថយន្តសម្ថកិច្ច ជំនាញក៏វាស់វែង នឹងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕ ដោយ៖ (AhBoYz + នូ បូរ៉ា + សុខារ័ត្ន)

អត្ថបទដែលជាប់ទាក់ទង