កំហុសអ្នកណា? ផ្លូវបែកជាបួនជិះម៉ូតូឌុបគ្នាមិនគោរពស្តុប ទៅបុករថយន្ត Lexus បណ្ដាលឲ្យឱ្យស្លាប់ម្នាក់របួសធ្ងន់ពីរនាក់

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ និងនារី២នាក់រងរបួសធ្ងន់ ខណៈជនរងគ្រោះទាំង៣ជិះម៉ូតូមួយគ្រឿង មិនគោរពភ្លើងស្តុប ក៏ជ្រុលបុករថយន្ត នៅចំណុចផ្លូវបែកជាបួន វេលាម៉ោង០១និង៤០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃ ទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតត្រង់ចំណុចស្តុបណានជីង តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងផ្លូវ១៦៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សពជនរងគ្រោះ(ស្លាប់)មានឈ្មោះ ពឹម ពឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួល ម្តុំទួលសង្កែ មានស្រុកកំណើត ខេត្តពោពិ៍សាត់ មានប្រពន្ធឈ្មោះ ស្រី មុំ អាយុ២៨ឆ្នាំ មុខរបរធ្វើការរោងចក្រ មានកូន១នាក់ ។ ចំណែកអ្នកបើករថយន្តមានឈ្មោះ ប៉ែន ចាន់ដេត ក៏ត្រូវបានសមត្ថកិច្ចចាប់បានបញ្ជូនទៅចរាចរណ៍ក្រុង ។

គ្រោះថ្នាក់ចរាចរនេះរវាង ម៉ូតូម៉ាក Zoomer-X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GL-6947 ជិះគ្នា៣នាក់ (របួសធ្ងន់២នាក់ ស្លាប់ម្នាក់) ជាមួយនឹងរថយន្ត Lexus RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2T-0830 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។

យោងតាមប្រភពព័ត៌មានដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ភ្នាក់ងារកម្ពុទាន់ហេតុការណ៍ CHN ឱ្យដឹងថា នៅមុនពេលកើតហេតុ ភាគីម៉ូតូបើកតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបែកជាបួន មិនគោរពភ្លើងស្តុប​ បានជ្រុលទៅបុករថយន្ត ដែលបើកតាមបណ្តោយផ្លូវ១៦៩ ទិសដៅពីជើងទៅត្បូង បុកពេញទំហឹងពីចំហៀងខាងមុខផ្នែកខាងស្តាំ បណ្តាលឱ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ទាំង៣នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗដែរ តែដោយសារបួសធ្ងន់ពេក បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកបរ បានស្លាប់បាត់បង់ជីវិត នៅពាក់កណ្តាលផ្លូវ។

ក្រោយកើតហេតុសមត្ថកិច្ច វាស់វែងយករថយន្តម៉ូតូ ទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។ ដោយឡែកសពជនរងគ្រោះ សាច់ញាតិយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕ (អត្ថបទរូបភាព​ AhBoYz)

អត្ថបទដែលជាប់ទាក់ទង