ម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយបណ្តាលឱ្យស្លាប់មនុស្សម្នាក់នៅកន្លែកើតហេតុ

កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគោយន្តកន្ត្រៃយនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ចន្លោះ គីឡូម៉ែត្រ១៣០ និង១៣១ ត្រង់ចំណុចភូមិខ្នុរអំពិល ឃុំវាលពង់ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។

មន្ត្រីនគរបាលប៉ុស្តិ៍វាលពង់បានឱ្យដឹងថា៖ នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះផនសុភ័ក្តអាយុ ២៥ឆ្នាំរស់នៅភូមិខ្វាស់ ឃុំវាលពង់ស្រុកឧដុង្គ។

ជិះម៉ូតូមួយគ្រឿងម៉ាក់ហុងដាសេ១២៥ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ១GC៥៩៨៤ បើកបរពីកើតទៅលិច លុះមក ដល់ចំណុច កើតហេតុខាងលើបានបុកគោយន្តកន្ត្រៃយមួយគ្រឿងចំពីក្រោយយ៉ាងពេញទំហឹង។

ប្រភពបានបន្តថា៖ បណ្តាលឱ្យជនរងគ្រោះដែលជិះម៉ូតនោះបោកក្បាលស្លាប់នៅ នឹងកន្លែងកើតហេតុដោយសារកន្ទុយរ៉ឺម៉ក់
គោយន្តមិនមានបិតចំណាំងផ្លាត។

ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របទិសគ្នា បើកបរដោយឈ្មោះ ម៉ៅ គឺ ភេទប្រុសអាយុ ៣៣ ឆ្នាំ រស់នៅភូមិស្តុកក្រោល ឃុំវាលពង់ ក្រោយកើតហេតុអ្នកបើកបរគោយន្តបានគេចខ្លួនបាត់។

សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីវត្ថុតាងគោយន្ត និងម៉ូតូយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលឃុំវាលពង់រង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖ (SP)

អត្ថបទដែលជាប់ទាក់ទង