ស្រាវជ្រាវឃាត់ខ្លួន ក្នុងករណីបទល្មើសឆក់យ៉ាងកក្រើកក្នុងក្រុងភ្នំពេញ បង្ក្រាបដោយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល

ភ្នំពេញ៖ កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២៣និង០០នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យ ចំនួន២នាក់ នៅចំណុចខាងកើតអនុវិទ្យាល័យចតុមុខ ផ្លូវលេខ២១៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស

ជនរងគ្រោះ មានឈ្មោះ MEME THET ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិ មីយ៉ាន់ម៉ា កាន់លិខិតឆ្លងដែនលេខ MC៨៦៧២១៩ មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារតូក្យូអ៊ីន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
សម្ភារដែលបាត់បង់រួមមាន៖ កាបូបស្ពាយ ពណ៌ ខ្មៅលាយទឹកមាស ចំនួន ០១  លិខិតឆ្លងដែនលេខ MC៨៦៧២១៩ ចំនួន ០១  ទូរសព្ទ័ដៃម៉ាក IPhone X ពណ៌ ស ចំនួន ០១  ទូរសព្ទ័ដៃម៉ាក Samsung ពណ៌ មាសចំនួន១  ក្រវិលប្រាក់ចំនួន១គូ  ប្រាក់ដុល្លារចំនួន២០០ដុល្លារអាមេរិក

អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៧ ករណី ៖
ករណីទី១ -អំពើលួចមានស្ថានទម្ងន់ទោស  ឆក់ទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ ស ប្រព្រឹត្តនៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ២៥៨ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ០៨ និង ៣០ នាទី ។
ករណីទី២ -អំពើលួចមានស្ថានទម្ងន់ទោស ឆក់កាបូបស្ពាយ ពណ៌ខ្មៅលាយទឹកមាស នៅចំណុចមុខហាងម៉ាស្សាឆ្នេរមាស ផ្លូវសប៊ិត ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១៥ និង ៣០ នាទី ។

ករណីទី៣ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន៧ផ្លឹស ពណ៌ខ្មៅ) នៅចំណុច ជិតស្តុបបូកគោក ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២១ និង ០០ នាទី
ករណីទី៤ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ខ្មៅ) នៅចំណុច ជិតមន្ទីរពេទ្យមេគង្គ ផ្លូវលេខ ៣១០ កែងផ្លូវលេខ ៦៣ សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២២ និង ០០ នាទី
ករណីទី៥ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ) នៅចំណុច ហាងប្រូកលីនភីហ្សា ផ្ទះលេខ ២០ ផ្លូវលេខ ១២៣ ក្រុមទី ៣៥ ភូមិ ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១៩ និង ៣០ នាទី
ជនរងគ្រោះ

-ឈ្មោះ DEVNANI KAILASH ភេទ ប្រុស អាយុ ៦៧ ឆ្នាំ ជនជាតិ ឥណ្ឌា កាន់លិខិតឆ្លងដែនលេខ Z២១៤៤៥០៥ មុខរបរ អ្នកជំនួញ ស្នាក់នៅសណ្ឋាគារដាប់ប៊លលីហ្វ ផ្លូវ១២៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សម្ភារដែលបាត់បង់៖ កាបូបដៃមួយ  លិខិតឆ្លងដែនលេខZ២១៤៤៥០៥  ទូរសព្ទ័ដៃម៉ាកCell Phone ចំនួន ០១គ្រឿង  ប្រាក់ដុល្លារចំនួន៣៨០ដុល្លារអាមេរិក និងឯកសារមួយចំនួន ទៀត ។

ករណីទី៦ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក HUWEI មិនបានសម្រេច) នៅចំណុចផ្លូវលេខ ១០៥ កែងផ្លូវលេខ៤២០សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២២ និង ១០ នាទី ។ ជនសង្ស័យរត់ចោល ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខ្មៅលាយឈាមជ្រូក  ពាក់ស្លាកលេខភ្នំពេញ១GO-៥៦៧១ ។
ករណីទី៧ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក iPhone៦ ផ្លឹស ពណ៌ទឹកប្រាក់) នៅចំណុចបណ្តោយផ្លូវព្រះមុន្នីវង្ស ជិតតូបលក់កាសែត សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ០២.៣០ នាទី ។

ជនសង្ស័យឃាត់ខ្លួនបានមានឈ្មោះ
១-ឈ្មោះ វិសិដ្ឋ វង្សហមុន្នី ហៅ តឿ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧អា ផ្លូវលេខ២៥៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
២-ឈ្មោះ សំ វិចិត្រ ហៅ ពេជ្រ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

វត្ថុតាង៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ឈាមជ្រូក សេរីឆ្នាំ២០១៧  ពាក់ស្លាកលេខ ភ្នំពេញ ១BH-៥៥១៨ និងម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខ្មៅលាយឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ១GO-៥៦៧១ ចាប់យកពីឈ្មោះ សំ វិចិត្រ ហៅ ពេជ្រ។

ភស្តុតាងជារបស់ជនរងគ្រោះដែលចាប់យកបាន ៖​ ទូរសព្ទ័ដៃម៉ាក Samsung ពណ៌មាសចំនួន១ ជារបស់ជនរងគ្រោះឈ្មោះ MEME THET ភេទ ស្រី អាយុ ៤៨ ឆ្នាំ ជនជាតិ មីយ៉ាន់ម៉ា

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។ដោយAhboYz(CSC)

 

អត្ថបទដែលជាប់ទាក់ទង