បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ដើរតាមផ្លូវត្រូវម៉ូតូជិះទៅបុកពីក្រោយស្លាប់ នៅផ្លូវជាតិលេខ៤

​ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ ដោយសារកំពុងតែដើរ ត្រូវម៉ូតូបុក នៅវេលាម៉ោង ១១ៈ១០នាទីយប់ថ្ងៃ ទី១២ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ នៅចំមុខប៉ុស្តិ៍កាបូល ក្នុងទឹកដីសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះ(សព) នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា៖មុនពេលកើតហេតុគេឃើញបុរសអនាថាមិនស្គាល់អត្តសញ្ញាណម្នាក់បានដើរឆ្លងផ្លូវទិសដៅត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើក៏មានម៉ូតូមួយគ្រឿងមិនចាំម៉ាកបើកបរទិសដៅពីលិចទៅកើតបុកពេញទំហឹងបណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនិងកន្លែង។

ចំណែកខាងម៉ូតូឃើញសភាពមិនស្រួលបានលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលបន្សល់ទុកសពជនរងគ្រោះស្លាប់យ៉ាងអាណោច អាធ័មនៅនិងកន្លែង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់បានធ្វើកោល្យវិច័យទៅលើសពជនរងគ្រោះពិតជាស្លាប់ និងគ្រោះ ថ្នាក់ចរាចរណ៍ពិតប្រាកដមែនទើបសមត្ថកិច្ចយករថយន្តដឹកសពមកតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំស្វែងរកក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕​ដោយ៖ (AhBoYz)

អត្ថបទដែលជាប់ទាក់ទង