រយៈពេល៧ខែ ឆ្នាំ២០១៨នេះ កម្ពុជានាំចេញជ័រកៅស៊ូជាង១០ម៉ឺនតោន ស្មើនឹងជាង១៤០លានដុល្លារ

ភ្នំពេញ៖ រយៈពេល៧ខែ ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន១០០៥៣៤តោន កើនឡើង២០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រយៈពេល៧ខែមកនេះចំណូលបានពីការនាំចេញជ័រកៅស៊ូរបស់កម្ពុជា មានចំនួនជាង១៤០លានដុល្លារអាមេរិក។ ដោយតម្លៃជាមធ្យមជ័រកៅស៊ូជាមធ្យម ១,៤១២ដុល្លារក្នុង១តោន តម្លៃនេះធ្លាក់ចុះ១៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សូមជម្រាបដែរថា បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤៣៦,២៩៩ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន១៧៣,០១៧ហិកតា ស្មើនឹង៣៩% និងផ្ទៃដីថែទាំមានចំនួន ២៦៣,២៨១ ហិកតា ស្មើនឹង៦១%។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត២០ម៉ឺនតោន ទទួនចំណូលប្រមាណ៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕

អត្ថបទដែលជាប់ទាក់ទង