នៅថ្ងៃស្អែកទី ២១ សីហា នេះ​ សម្ដេចតេជោ នឹងជួបប្រជុំ ជាមួយថ្នាក់ដឹកនាំមកពី គណបក្សនយោបាយទាំង២០ នៅវិមានសន្តិភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០​ ខែសីហា​ ​ឆ្នាំ២០១៨នេះ​ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន ​សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បញ្ជាក់តាម​រយៈ​គេហទំព័រ​ហ្វេសប៊ុក​របស់​សម្តេច​ថា៖

​​​នៅថ្ងៃស្អែកទី ២១ សីហា នេះ ខ្ញុំនឹងជួបប្រជុំព្រមទាំងហូបអាហារសាមគ្គីជាមួយបងប្អូនថ្នាក់ដឹកនាំមកពីគណបក្សនយោបាយទាំង២០ នៅវិមានសន្តិភាព។ ការជួបជុំបងប្អូននៅថ្ងៃស្អែកនេះ គឺនឹងពិភាក្សាគ្នាក្នុងការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់” រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតកន្លងមកនេះ។ ព្រោះថាការចូលរួមផ្តល់នូវមតិយោបល់ច្រើនគឺរមែងនាំមកនូវផលប្រយោជន៍វិជ្ជមានល្អៗច្រើនសម្រាប់ចូលរួមកសាងជាតិ។ នេះក៏បង្ហាញអោយឃើញថាយើងរួបរួមគ្នាជាកម្លាំងស្នូលនៃសាមគ្គីភាពនិងឯកភាពជាតិពិតប្រាកដតាមគន្លងលទ្ឋិប្រជាធិបតេយ្យ។

សូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនទាំងអស់ដែលចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការកសាងប្រទេសអោយកាន់តែរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង