ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ នៅខេត្តបន្ទាយមានជ័យ មានចំនួន ៦មណ្ឌល សិស្សមានក្នុងបញ្ជីប្រឡងមានចំនួន ៤.២៩២នាក់ ស្រី ២.០៧៧នាក់

បន្ទាយមានជ័យ៖ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨នេះ ខេត្តបន្ទាយមានជ័យ មានចំនួន ៦មណ្ឌល សិស្សក្នុងបញ្ជីប្រឡងមានចំនួន៤.២៩២នាក់ ស្រី២.០៧៧នាក់ ដែលត្រូវបានប្រឡងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានប្រាប់ថា ខេត្តបន្ទាយមានជ័យ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ មានចំនួន៦មណ្ឌល មានថ្នាក់វិទ្យាសាស្គ្រ ៤មណ្ឌល ថ្នាក់វិទ្យាសាស្គ្រសង្គម ២មណ្ឌល ហើយបេក្ខជនមានឈ្មោះក្នុងបញ្ជីប្រឡងមានចំនួន ៤.២៩២នាក់ ស្រី ២.០៧៧នាក់ បើប្រៀបធៀបឆ្នាំ២០១៧ បេក្ខជនមានចំនួន ៣.៣៥១នាក់ ស្រី១.៦៧៧នាក់ កើនឡើងដល់ ៩៤១នាក់ ស្រី ៤០៩នាក់។

លោកបានបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំនេះ គឺដោយបានការយកចិត្តទុកដាក់ចំពោះបេក្ខជនប្រឡង គឺការពារសុវត្ថិភាពជនសិស្សដែលប្រឡងមានក្រុមគ្រូពេទ្យបាននៅប្រចាំការតាមមណ្ឌលប្រឡងនីមួយៗ បើសិនសិស្សសុខភាពល្អ និងធ្វើការព្យាបាលឱ្យបានទាន់ពេលបេក្ខជនណាមានសុខភាពធ្ងន់ធ្ងរអាចឱ្យចេញមកប្រឡងខាងក្រៅបន្ទប់បានហើយ និងតាមមើលថែពីក្រុមការងារ។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា វិញ្ញាសាប្រឡងបាក់ឌុបរ ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ ក្រោយពេលពិនិត្យក្នុងហិប ហើយយកមកកាត់ឃើញថាមានសុក្រិត្យ និងយុត្តិធម៌សម្រាប់បេក្ខជន ដែលដាក់ក្នុងហិបហើយចាក់សរបិតដោយមិនអាចយកវិញ្ញាសារបានឡើយ និងពិនិត្យពីមន្ត្រីអង្គភាពព័ន្ធ និងបេក្ខភាពចូលរួមចុះហត្ថលេខា។

លោក សួន បវរ បានមានប្រសាសន៍ឡើកទុកចិត្តដល់សិក្សានុសិស្សដែលជាបេក្ខជនប្រឡងបាក់ឌុបរ ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ សុំឱ្យខិតខំនិងប្រឹងប្រែងប្រឡងឱ្យបានជាប់គ្រប់គ្នា ហើយបេក្ខជនណាប្រឡងជាប់និទ្ទេសAឆ្នាំនេះ និងជូនរង្វាន់ IPONE8 PLAS ១គ្រឿងហើយបេក្ខជនដែលជាប់និទ្ទេសB ជូនជាការដូរអនុស្សារីយ៍៕ ដោយៈ SN

អត្ថបទដែលជាប់ទាក់ទង