រន្ធត់ណាស់!!! ហាយលែនឌឺបុកជាមួយម៉ូតូយ៉ាងពេញទំហឹងបណ្តាលឱ្យខ្ទាតចូលក្រោមកង់រថយន្តដឹកខ្សាច់កិនស្លាប់ភ្លាមៗ

ព្រះសីហនុ៖ នៅវេលាម៉ោង១២ និង១០នាទីថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រ ១៥៦-១៥៧ ស្ថិតនៅភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មាន​គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាងរថយន្តហាយឡែនដឺ​ ពណ៌ស្ករ​ មានទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ​ ពាក់ស្លាខលេខ ព្រះសីហនុ ២B- ៨៨៨៦អ្នកបើកបរបានរត់គេចបាត់​ បានបុកនិងម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ក្រហម បើកបរ ដោយឈ្មោះ​ នូ ទូច ភេទ ស្រី មានទីលំនៅភូមិកើតហេតុខាងលើ ហើយជនរងគ្រោះបានខ្ទាតចូលទៅក្រោមរថយន្តមួយគ្រឿងទៀតម៉ាកហុីយ៉ាន់ដាយពណ៌ខៀវទ្រុងពណ៌ស ដឹកខ្សាច់មានទិសដៅបញ្ច្រាសទិសគ្នា ពាក់ស្លាកលេខ ភ្នំពេញ ៣E- ២០១០ អ្នកបើកបរបានរត់គេចបាត់ បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង ។

ចំពោះមុខកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ​ ៤០២ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សីលា ការពារកន្លែងកើតហេតុ​ជួយ និងជួយសម្រួលចរាចរណ៍ ។ រីឯសាកសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរថយន្ត និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាចាត់ការតាមនីតិវិធី ៕ដោយSS2(CSC)

អត្ថបទដែលជាប់ទាក់ទង