រថយន្តប្រេងឥន្ធនៈកម្ពុជាតេលាបុកជាមួយម៉ូតូពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង

ព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដ និងម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នា ដោយរថយន្តមានទិសដៅពីស្រុកស្ទឹងហាវឆ្ពោះទៅភ្នំពេញ បានបុកជាមួយម៉ូតូមួយគ្រឿង បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងភ្លាមៗតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧:២០នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ លើផ្លូវសម្ដេចសង្ឃ ទេពវង្ស ស្ថិតនៅក្រុម១៩ ភូមិ១ ឃុំទំនុបរលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

រថយន្ដ​ម៉ាក INTRELINE របស់ក្រុមហ៊ុនប្រេងឥន្ធនៈកម្ពុជាតេលា ​ពាក់ស្លាកលេខភ្នំពេញ ៣C ២៦៧៣ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់។ ឯម៉ូតូមានម៉ាក VIVO ពណ៌ខ្មៅ បើកបរដោយឈ្មោះ កុយ អាយុ៤៥ឆ្នាំ ស្នាក់នៅមណ្ឌល៣ សង្កាត់១ ក្រុងខេត្តព្រះសីហនុ (ស្លាប់)។

ក្រោយកើតហេតុ រថយន្ត និងម៉ូតូ ត្រូវបានកម្លាំងនគរបាលស្រុកស្ទឹងហាវ យកមករក្សាទុក ដើម្បីរងចាំធ្វើការដោះស្រាយបន្ត៕ ដោយ វ៉ើន កញ្ញា

 

អត្ថបទដែលជាប់ទាក់ទង