នគរបាលប៉ុស្តិ៍ត្រពាំងរូង បង្ក្រាបទីតាំងលេងល្បែងតាមផ្ទះ ២កន្លែង

កោះកុង៖ នៅវេលាម៉ោង២ៈ៥០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំរូង សហការជាមួយកម្លាំងអធិការស្រុកកោះកុង ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងតាមផ្ទះចំនួន ២កន្លែង។

ទីតាំងខាងលើនោះ ៖
១-ចំនុចផ្ទះឈ្មោះ ស៊ឹម ដា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិត្រពាំងរូង និង២-នៅចំនុចផ្ទះឈ្មោះ លី ហួរ ភេទស្រី អាយុ៦៤ឆ្នាំ មុខរបរលក់តាប៉ែ ទីលំនៅភូមិដីទំនាប។

ចំពោះករណីនេះ កម្លាំងជំនាញ បានធ្វើការអប់រំ ណែនាំឲ្យបញ្ឈប់គ្រប់សកម្មភាពពាក់ព័ន្ធល្បែងស៊ីសង ចំពោះម្ចាស់ផ្ទះ ដែលបានផ្តល់ទីតាំងឲ្យលេងល្បែង និងនាំមកធ្វើកិច្ចសន្យា នៅប៉ុស្តិ៍រដ្ឋបាល ឲ្យបញ្ឈប់សកម្មភាពផ្តល់ទីតាំងចាប់ពីពេលនេះតទៅ៕

ណារម្យ

អត្ថបទដែលជាប់ទាក់ទង