ករណីអត្តឃាតឱបគ្រាប់បែកបំផ្ទុះនៅក្នុងផ្ទះ ស្លាប់ទាំងពីរនាក់ប្តីប្រពន្ធ

ខេត្តមណ្ឌលគិរី៖ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារភ្លើងប្រចណ្ឌ រហូតឈានដល់បំផ្ទុះគ្រាប់បែកស្លាប់យ៉ាងអាណោចអាធ័មទាំងពីរនាក់ប្តីប្រពន្ធតែម្តង។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៤នឹង៥០នាទី ថ្ងៃទី២១ ខែសីហាឆ្នាំ២០១៨នេះ នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

បើតាមការបញ្ជាក់ប្រាប់អោយដឹងពីសមត្ថកិច្ចស្រុកកែវសីមា បានអោយដឹងថា ដោយសារសមត្ថកិច្ចដាក់មូលហេតុរឿងរ៉ាវខាងលើទៅលើការប្រច័ណ្ឌ ដោយសារកន្លងមកគ្រួសារមួយនេះតែងតែឈ្លោះប្រកែកគ្នា និងធ្លាប់ធ្វើអត្តឃាតពីរទៅបីដងទៅហើយតែមិនបានសំរេច ដោយសារលើទី១ផឹកទឹកអាស៉ីត លើកទី២ផឹកថ្នាំបណ្តៀ និងលើកទី៣ចងក។

សមត្ថកិច្ចដដែលបានអោយដឹងទៀតថា ជនរងគ្រោះដែលបំផ្ទុះគ្រាប់បែកត្រូវជាប្តីឈ្មោះ ស៉ីម ធីប អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិព្រៃពន ឃុំរំលេច ស្រុកស៉ីធរកណ្តាល ខេត្តព្រៃ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ចំណែកប្រពន្ធដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍នេះដែរឈ្មោះ នឿន ឡែន អាយុ៣២ឆ្នាំ ជាជនជាតិខ្មែរ មានស្រុកកំណើតភូមិ ដំណាក់ស្វាយ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពុងចាម មានទីលំនៅនៅក្នុងភូមិឃុំកើតហេតុខាងលើ៕

អត្ថបទដែលជាប់ទាក់ទង