ស្នងការនគរបាលខេត្តព្រះសីហនុ ចុះបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ ២នាក់

ព្រះសីហនុ៖ ថ្ងៃសុក្រ ១៣កើត ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហ ឆ្នាំ២០១៨ សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀន ១ករណី នៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់:

១-ឈ្មោះ ង៉ូវ ធូ ភេទប្រុស អាយុ៤៤ឆ្នាំ ។
២-ឈ្មោះ ស្រេង ប៊ុនណា ភេទប្រុស អាយុ២៧ឆ្នាំ។

ដកហូតបានវត្ថុតាង: ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ៥កញ្ចប់​ (១កញ្ចប់ធំ​ និង៤កញ្ចប់តូច) ទូរស័ព្ទដៃ១គ្រឿង ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណ៊ំរឿង ដើម្បីបញ្ជូនទៅតុលាកាត៕

អត្ថបទដែលជាប់ទាក់ទង