សាហាវពេកហើយ!!!បុរសតិមិនគ្រប់ម្នាក់ បានយកកាំបិតចាក់បុរសម្នាក់ទៀត បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ៖ នៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មានករណីមនុស្សឃាតដោយចេតនាកើតឡើងត្រង់ចំណុចគល់ស្ពានស្វាយសស្ថិតក្នុងភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្ដកំពុងធំ។

សមត្ថកិច្ចបានឱ្យដឹងថា​ ជនបង្កឡើងដោយជនសង្ស័យមានឈ្មោះ អេង វិចិត្រ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានយកកាំបិតចុងស្រួចប្រវែង ២តឹក ទៅចាក់ជនរងគ្រោះ ដែលមានឈ្មោះ អៀម ណូ ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ត្រូវចំនួន ៣កាបិត (ចំទ្រូងខាងឆ្វេង ១កាំបិត ត្រូវចំ.ពោះចំនួន ២កាំបិត) បណ្តាលឱ្យជនរងគ្រោះស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកស្រុកស្ទោង។

ជុំវិញករណីខាងលើកម្លាំងកងរាជអាវុធហត្ថសហការជាមួយកម្លាំងអធិការដ្ឋាននគរស្រុក ចុះឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ និងប្រគល់ឱ្យនគរបាលស្រុកស្ទោង ចាត់ការតាមនីតិវីធីច្បាប់។

លោក យ៉ង សំ អធិការនគបាលស្រុកស្ទោង បានប្រាប៉តាមទូស័ព្ទ ថាជនបង្កជាមនុស្សឆ្កួតយូរហើយ តែអំពី​នេះបានកើតមានម្ដងៗ រហូតមកដល់ថ្ងៃកើតហេតុជនបង្កបានយកកាំបិតចុងស្រួចមកចាក់លើជនរងគ្រោះរហូតដល់ស្លាប់តែម្ដង មកដល់ពេលនេះ ជនបង្កត្រូវសមត្ថកិច្ចសម្រេច​​ ឃុំខ្លួនបណ្ដោះអាសន្នសិន រងចាំការការពិចារណា ជាមួយព្រះរាជអាជ្ញាពេលក្រោយ៕ ដោយ៖ ប៊ុន រិទ្ធី(CSC)

អត្ថបទដែលជាប់ទាក់ទង