ខុសគេតែឯង!!! ខណៈខេត្តមួយចំនួនជួបគ្រោះទឹកជំនាន់ តែបែរខេត្តពោធិ៍សាត់ជួបគ្រោះរាំងស្ងួត

ពោធិ៍សាត់៖ ដំណាំស្រូវសន្ទួង ពង្រោះរាប់ម៉ឺនហិកតានៅខេត្តពោធិ៍សាត់បាននឹងកំពង់ជួបគ្រោះរាំងស្ងួតខ្វះខាតទឹកដោយសារតែមិនមានភ្លៀងធ្លាក់មួយរយៈប៉ុន្មានខែចុងក្រោយនេះផងនិងគ្មានប្រភពទឹកផងស្របពេលដែលតាមបណ្តាខេត្តមួយចំនួនត្រូវបានទឹកជំនាន់វាយប្រហាយ៉ាងធ្ងន់ធ្ងរផងដែរនោះ។

បើយោងតាមរបាយការណ៏ពីមន្ទីរកសិកម្មខេត្តពោធិ៍សាត់បានបង្ហាញថា ដំណាំស្រូវដែលកំពុងជួបគ្រោះស្ងួតសរុបទួទាំងខេត្តមកដល់ពេលនេះមានចំនួន៣០០៥៥ហិកតា ប៉ះពាល់ធ្ងន់ធ្ងរចំនួន៦៤៣៨ហិកតា ខូចខាតងាប់ទាំងស្រុងចំនួន១២៤២ហិកតា ស្តារឡើងវិញបានចំនួន៣៨៨ហិកតា។

របាយការណ៏បានបង្ហាញថា ដំណាំស្រូវដែលរងផលប៉ះពាល់គ្រោះរាំងស្ងួតនោះមាននៅក្រុងពោធិ៍សាត់ ស្រុកក្រគរក្នុងនោះ ស្រុកភ្នំក្រវ៉ាញនិងស្រុកបាកានប៉ះពាល់ខ្លាំងជាងគេពោលគឺស្រុកភ្នំក្រវ៉ាញមានចំនួន៦៥៩៧ហិកតាប៉ះពាល់តិចតួចចំនួន២៦៣០ហិកតា ធ្ងន់ធ្ងរ២៩០២ហិកតានិងខូចខាតទាំងស្រុងចំនួន៨៤៣ហិកតានិងស្រុកបាកានប៉ះពាល់សរុបចំនួន២១១៧១ហិកតា ប៉ះពាល់តិចតួច១៧២៦៦ហិកតា ធ្ងន់ធ្ងរ៣៥៣៦ហិកតានិងខូចខាតទាំងស្រុងចំនួន៣៩៩ហិតា។

លោកឡាយ វិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ប្រាប់ឱ្យដឹងថា ចំពោះការងារបង្កបង្កើនផលស្រូវរដូវវស្សាក្នុងឆ្នាំ២០១៨ នេះកសិករបានចាប់ផ្តើមព្រួសគ្រាប់ស្រូវស្ងួតពីដើម ខែឧសភាដល់ ថ្ងៃទី២០ ខែសីហា គឺអនុវត្តន៏បានចំនួន១២១២៨៦ហិកតាស្មើនឹង១១៧,៧៥% នៃផែនការ។ ដោយឡែកស្ថានភាពទឹកភ្លៀងវិញចាប់ពីដើម ខែឧសភា ដល់ ខែមិថុនាមានភ្លៀងធ្លាក់រាយប៉ាយមធ្យមគ្រប់តំបន់ទួទាំងខេត្ត។ ប៉ុន្តែចាប់ពីដើម ខែកក្កដា ដល់ដើម ខែសីហា មានភ្លៀងធ្លាក់តិចតួចហើយមិនបានរាយប៉ាយគ្រប់តំបន់នោះទេទើបធ្វើឱ្យដំណាំនៅក្នុងក្រុងនិងស្រុកចំនួន៤ខាងលើស្រូវជួបគ្រោៈរាំងស្ងួតប៉ះពាល់ធ្ងន់ធ្ងរបែបនេះម៉្យាងតំបន់ដែលរងផល់ប៉ះពាល់ទាំងនោះមិនមានប្រភពទឹកបានទៅដល់ថែមទៀតគឺរំពឹងតែទៅលើទឹកភ្លៀងតែប៉ុណ្នោះ។ លោកថាប្រសិនបើអាកាសធាតុនៅតែបន្តរាំងមិនមានភ្លៀងត្រឹមមួយពេលខ្លីចាប់ពីមួយសប្តាហ៌ទៀតតែប៉ុណ្នោះនោះដំណាំស្រូវបងប្អូនកសិករនឹងប្រឈមការខូចខាតកាន់តែធំធេងឡើងជាក់ជាពុំខានឡើយ។

ពាក់ព័ន្ធនិងបញ្ហានេះលោកប្រធានមន្ទីរកសិកម្មបានបញ្ជាក់ថា មន្ទីរបានឱ្យការិយាល័យស្រុកក្រុងទាំងអស់ស្រង់ទិន្ន័យដើម្បីដាក់ជួនអង្គភាពគ្រប់គ្រងគ្រោះមហន្តរាយខេត្តនិងក្រសួងកសិកម្មរុក្ខាប្រម៉ាញនិងនេសាទដើម្បីស្នើសុំស្រូវពូជផ្តល់ជូនដល់កសិករសម្រាប់បន្តដាំដំណាំស្រូវឡើងវិញ៕ ដោយៈ SPR

អត្ថបទដែលជាប់ទាក់ទង