អាជ្ញាធរ​ក្រុងស្ទឹងត្រែងប្រកាសឱ្យប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន សុវត្ថិភាពនៅពេលដែលទឹកទន្លេមេគង្គឡើងជិតដល់កម្ពស់១១ម៉ែត្រនៅថ្ងៃនេះ

ស្ទឹងត្រែង៖ ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែងបានបន្តឡើងដល់១០.៩៨​ម៉ែត្រ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ ​កម្រិតកម្ពស់ទឹកនេះបានលិចចូលមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួន នៅក្រុងស្ទឹងត្រែង និងនៅតាមមូលដ្ឋានផ្សេងៗ ហើយអាជ្ញាធរនៅតាមឃុំសង្កាត់​ត្រូវឱ្យប្រជាពលប្រុងប្រយ័ត្ន​ជម្លៀសឡើងទៅទីទួលសុវត្ថិភាពក្នុងករណីចាំបាច់ ។

លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែងបានបញ្ជាក់ថា៖ កម្ពស់ទឹកនេះប្រជាពលរដ្ឋយើង​​ត្រូវប្រុងប្រយ័ត្នរៀងៗខ្លួន ព្រោះអាជ្ញាធរ​បានធ្វើសេចក្តីប្រកាសរួចមកហើយ​ ឱ្យអាជ្ញាធរភូមិឃុំនីមួយៗ ប្រកាសឱ្យប្រជាពលរដ្ឋ មើលថែកូនចៅ  បរិភោគទឹកស្អាត  ​ ចំណីអាហារមានអនាម័យ ​នឹងប្រុង​ប្រយ័ត្នចំពោះសត្វមានពឹស ទិចឬខាំ ។

លោកអភិបាលក្រុងបានស្នើឱ្យអាជ្ញាធរឃុំសង្កាត់​ក៏ដូចជាភូមិឃុំផងដែរចាត់ចែងកម្លាំងប្រជាការពារប្រចាំការ​ នៅតាមទីទួលសុវត្ថិភាព នឹងតំបន់គោលដៅ បើមានបញ្ហាប្រឈម​ ត្រូវផ្តល់ព័ត៌មានឱ្យបានឆាប់ជូនអាជ្ញាធរដែលនៅជិតដើម្បីយើងរួមគ្នាជួយប្រជាពេលរដ្ឋ​​ឱ្យទាន់ពេលវាលា ក្នុងពេលដែលទឹកមាន​កម្ពស់​ជិត១១ម៉ែត្រ។

លោក ដែង ភារម្យ ចៅសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង បានបញ្ចាក់ថា ៖ ផលប៉ះពាល់ពីទឹកជំនន់នេះអាជ្ញាធរបានប្រកាសឱ្យប្រុងប្រយ័ត្ន​ជាញឹកញាប់ ហើយ​បើតាមការពិនិត្យសន្ទុះទឺកដែលកំពុងជម្រុញឡើង​នេះគួរឱ្យមានការព្រួយបារម្ភ ​ព្រោះមេឃមានភ្លៀងច្រើនក្នុងរយៈពេល២ថ្ងៃនេះ។ តាមសន្ទុះទឹក​បានហូរចូល​ក្រុង​​ ហើយ ​នៅសង្កាត់សាមគ្គីប្រជាពលរដ្ឋនៅតាជួរមាត់ទន្លេមួយចំនួន​ត្រូវបានទៅ​រកទីទួលមានសុវត្ថិភាពជាពិសេសនៅតាមតំបន់ទំនាប ចំណែកនៅក្នុងក្រុងអាចប៉ះពាល់ប្រជាពលរដ្ឋ រួមមាន ភូមិព្រែក  ភូមិកណ្តាល នឹងភូមិស្ពានថ្ម ក្នុង សង្កាត់ស្ទឹងត្រែង  ភូមិថ្មលាត ភូមិស្រែពោធិ៍ ភូមិលើក្នុងសង្កាត់​ស្រះឫស្សី  ភូមិខាំផាន់ ភូមិកោះខនឌិន ភូមិហាងខូបាន ភូមិហាងខូសួន ភូមិថ្មី ក្នុងសង្កាត់សាមគ្គី ។​

លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹកបានបញ្ជាក់ថា៖ ទឹកទន្លេមេគង្គអាចនឹងឡើងដល់កម្រិតជាិ១១ម៉ែត្រនៅថ្ងៃទី២៩ ខែសីហា ​នេះ ​ដូច្នេះ ចូរ​បងប្អូន​ប្រុងប្រយ័ត្ន ​នឹងអាចជម្លៀសទ្រព្យសម្បត្តិ សត្វចិញ្ចឹមផ្សេងៗទៅរកទីទួលសុវត្ថិភាព​។

សូមបញ្ចាក់ថា៖ ក្នុងកម្រិតកម្ពស់ទឹក១០.៩៨ម៉ែត្រនេះភូមិទាំងចំនួន៨១នៅតាមដង​ទន្លេមេគង្គនឹង​ត្រូវលិច ផ្លូវធ្វើដំណើរ​មួយចំនួនក៏ត្រូវកាត់ផ្តាច់​ ក្នុងពេលដែលផលដំណាំ​បានលិចលង់ត្រូវខូចខាតទៅហើយព្រោះថានេះជាលើកទី២នៃជំនន់ទឹកមេគង្គក្នុងខែសីហានេះ។ដោយ៖EKH(CSC)

អត្ថបទដែលជាប់ទាក់ទង