កាំកុងត្រូលខេត្តកោះកុង ចុះពិនិត្យទំនិញ និងទប់ស្កាត់ការនាំចូល និងចែកចាយម្សៅទឹកដោះគោសម្រាប់ទារក ម៉ាកDumex

កោះកុង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤ រោច ខែស្រាពណ៌ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះសាខាកាំកុងត្រូលខេត្តកោះកុង បានចុះពិនិត្យទំនិញ បន្លែ ផ្លែឈើ ដែលឈ្មួញនាំចូលពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិចាំយាម និងតាមហាងលក់ទំនិញនានា ដើម្បីពិនិត្យរកសារធាតុគីមី ក្នុងទំនិញ បន្លែ ផ្លែឈើ។

ក្នុងប្រតិបត្តិការនោះ ដឹកនាំដោយលោក ជា នី អនុប្រធានសាខាកាំកុងត្រូលខេត្តកោះកុង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម រួមទាំងមន្ត្រីសាលាក្រុង បានបានពិនិត្យ និងស្វែងរកសារធាតុគីមី និងទប់ស្កាត់ការនាំចូល និងចែកចាយម៉្សៅទឹកដោះគោសម្រាប់ទារក ម៉ាកDumex Mamil Gold lnfant Milk Formula Step1 បន្ទាប់ពីអាជ្ញាធរកសិម្ហូបអាហារ និងបសុពេទ្យប្រទេសសិង្ហបុរីរកឃើញបាក់តេរី ដែលធ្វើប៉ះពាលដល់សុខភាពទារក៕ដោយ៖ណារម្យ(CSC)

អត្ថបទដែលជាប់ទាក់ទង