អ្នកចំការមនដាច់ភ្លើងទៀតហើយ​ ខណៈដែលក្រុមបច្ចេកទេសEDC កំពុងស្វែងរកកំហូច និងជួសជុលដើម្បីភ្ជាប់ចរន្តវិញ

ភ្នំពេញ​ ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០៩ៈ៤៣នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F6B&F8B) ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ តាមបណ្ដោយវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និងផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងស្វែងរកកំហូច និងជួសជុលដើម្បីភ្ជាប់ចរន្តជូនអតិថិជនឱ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕  ដោយៈ ម៉េង

អត្ថបទដែលជាប់ទាក់ទង