ការចិញ្ចឹមត្រីលក្ខណៈគ្រួសារអាចលើកស្ទួយក្នុងជីវភាពប្រជាពលរដ្ឋ

ឧត្តរមានជ័យ៖ តាមការឱ្យដឹងពីមន្ដ្រីជំនាញបានឱ្យដឹងថា៖ ដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារនោះ យើងខ្ញុំនិងជួយប្រជាពលរដ្ឋ ឱ្យយល់ដឹងពីលក្ខណៈបច្ចេកទេស ផ្ដល់បទពិសោធន៍ក្នុងការចិញ្ចឹមត្រី ប្រសិនបើ ប្រជាកសិករ និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចង់ចិញ្ចឹមត្រីជាលក្ខណៈគ្រួសារព្រោះ បច្ចុប្បន្ននេះ​ស្ថានីយ៍ផលិតកូនត្រីគោករំដួលនិង មានមន្ត្រីជំនាញដែលមានសមត្ថភាពអាចផលិតកូនត្រីតាមតម្រូវការបាន រួមមាន​វ  កូនត្រីឆ្ពិន, កូនត្រីអណ្ដែង កូនត្រីផ្ទក់ និងត្រីជាច្រើនមុខទៀត តាមតម្រូវការ ។

លោក មុំ សាយ័ន្ដ នាយរងខណ្ឌ​ រដ្ឋបាលជនផល ខេត្តឧត្តមានជ័យបានឱ្យដឹងថា ដោយសារតែខេត្តយើងជាតំបន់ខ្ពង់រាប គ្មានស្ទឹង គ្មានទន្លេ បែបនេះហើយទើបយើងបង្កើនស្ថានីយ៍បង្កាត់ពូជត្រី ដើម្បីជួយប្រជាកសិកររបស់យើងឱ្យគាត់មានការចិញ្ចឹមជាលក្ខណៈគ្រួសារ ដោយក្នុងនោះយើងមានការចែកជូនខ្លះ និងលក់ខ្លះដើម្បីជួយកម្មករអ្នកថែទាំ និងទិញចំណី ឱ្យត្រី ក្នុងនោះយើងក៏មានការ​ពិសោធន៍ និងបច្ចេកទេសឱ្យគាត់យល់ដឹង ក្នុងការចិញ្ចឹមត្រីនេះដែរ។

អាចធ្វើការទំនាក់ទំនងលេខទូរសព្ទ ០៩៧ ៦៤ ៦៨ ៤០៨ ដែលមានទីតាំងស្ថិតនៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ៕ដោយ៖BRT(CSC)

អត្ថបទដែលជាប់ទាក់ទង