ការសម្តែងល្ខោនបាសាក់ សម្តែងជូនទស្សនា២យប់ ដោយឥតគិតថ្លៃ

ភ្នំពេញ៖ ដើម្បីចូលរួមលើកស្ទួយវិសិល្បៈបុរាណខ្មែរ ល្ខោនបាសាក់ ឯឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានរៀបចំកម្មវិធីបុណ្យឆ្លងកុដិជូនព្រះចៅអធិការវត្តនាគវ័ន្ត ហើយបានដាក់បញ្ជូនកម្មវិធីសម្តែងល្ខោនបាសាក់ចំនួន២យប់ទស្សនាដោយឥតគិតថ្លៃ។

សូមបញ្ជាក់ផងដែរថា ការសម្តែងល្ខោនបាសាក់នេះមានចំនួន២យប់ យប៉ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ជាការសម្តែងរបស់សិស្សនិស្សិត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ ការសម្តែងទល់ភ្លឺ ឧបត្ថមដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ យប់ថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៨ សម្តែងដោយល្ខោនបាសាក់ វង់លោកគ្រូ សាន សៀន ប៉ាទ្រី យាយឡី ដែលមកពីឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ភ្នំតាម៉ៅ យាយពេញ ការសម្តែងទល់ភ្លឺ ដែលឧបត្ថមដោយ លោកជំទាវ ម៉ែន នារីវុឌ្ឍី ។

ទីតាំងសម្តែងនេះស្ថិតនៅក្នុងបរិវេនវត្តនាគវ័ន្ត ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ដូច្នោះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី រួមទាំងពុទ្ធបរិស័ទចូលរួមជាភ្ញៀវកិត្តិយសដោយមេត្រី៕

អត្ថបទដែលជាប់ទាក់ទង