ឃាត់​ខ្លួន​អ្នកនិយមល្បែងជល់មាន់ ៣​នាក់​ និងបញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុកសំរោងទង​

កំពង់ស្ពឺ​ ៖​កាលពីវេលាម៉ាង​ ១០​ និង​ ៣០នាទីព្រឹក​ នា​ថ្ងៃទី២​ ខែកញ្ញា​ ឆ្នាំ​២០១៨​​ លោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការ​នគរបាល​ស្រុកសំរោង​ទង បានដឹកនាំ​កម្លាំង​ស្រុក​ ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ ចុះបង្ក្រាបទីតាំងភ្នាល់ល្បែងសុីសង​ មួយកន្លែង​ [ជល់មាន់​]​ស្ថិត​នៅ​ក្នុងព្រៃ​ ខាងកើត​ ភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ ចំងាយប្រមាណ​ ​២០០​ ម៉ែត្រ​ ពីភូមិជាក់ស្ដែង​ ប្រតិបត្តិការ​ខាងលើ​ ​ឃាត់មនុស្ស ៣នាក់៖
១.ឈ្មោះ ទ្រី តឹក ប្រុស ៣២​ ឆ្នាំ ភូមិស្ពានតោ ឃុំរលាំងគ្រើល ស្រុកសំរោងទង​ ខេត្ដកំពង់ស្ពឺ​ មុខរបរ​ ថៅកែបោះដុំទំនិញ​វៀតណាម​ ​។
២.ឈ្មោះ​ ចាន់ សឿង ប្រុស​ ៣៤​ ឆ្នាំ ភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង​ មុខរបរ​ កសិករ​។
៣.ឈ្មោះ​ ចយ ចន្ថន ប្រុស​ ៣២ឆ្នាំ ភូមិអន្លុង់បារាំង ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ទីតាំង​ជល់មាន់ខាងលើគឺជាកន្លែងដែលភ្នាល់ល្បែង​បោះប៊ូល​ បាល់ទះ​ និងជល់មាន់​ ថៃ្ងសៅរ៍​ ~ អាទិត្យ​ តែក្រុម​នេះ​ត្រូវ​បាន​ អាជ្ញាធរ​ភូមិ​ ​​ឃុំ​ ធ្វើការណែនាំច្រើនលើក​ ច្រើន​សារ​ តែមិនព្រមឈប់ទើប រាយការ​ណ៍​សុំកិច្ចអន្ដរាគមន៍បង្រ្កាបតែម្ដង។
សមត្ថកិច្ច​ចាប់យកវត្ថុតាងរួមមាន​ :​ មាន់ជល់​ ២​ ក្បាលម៉ូតូ​ ៦​ គ្រឿង និងសម្ភារៈមួយចំនួន​។
បច្ចុប្បន្ន​មុខសញ្ញា​ជល់មាន់​ មាន់ជល់​ និងមធ្យោបាយ​​​​បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរ​បាលស្រុក​​ កសាងសំណុំរឿង​ ​ចាត់​ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង