ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានព្រមានដល់ប្រធានាធិបតីស៊ីរី លោក បាសា អាល់ អាសាដ ថាត្រូវតែបញ្ឈប់ជាបន្ទាន់នៅសង្គ្រាមវាយប្រហារ នៅខេត្ត Idlib

អាមេរិក៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលបានសរសេរនៅលើបណ្តាញ Twitter នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ដោយបានព្រមានដល់ប្រធានាធិបតីស៊ីរី លោក បាសា អាល់ អាសាដ ថា ត្រូវតែបញ្ឈប់ជាបន្ទាន់នៅសង្គ្រាមវាយប្រហារ នៅខេត្ត Idlib ដែលបានសម្លាប់មនុស្សស្លូតត្រង់អស់ជាច្រើននាក់។ មិនតែ ប៉ុណ្ណោះ លោកក៏បានរំឭកដល់រុស្ស៊ី និងអីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ស៊ីរី ត្រូវចៀសឱ្យឆ្ងាយពីសោកនាដកម្មមនុស្សជាតិនៅស៊ីរី។

សារព័ត៌មាន RT បានដកស្រងសម្តីប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលបានសរសេរនៅលើបណ្តាញ Twitter នៅថ្ងៃទី៤ ខែកញ្ញាថា «ប្រធានាធិបតី អាល់ អាសាដ មិនត្រូវវាយប្រហារទៅលើខេត្ត Idlib នោះឡើយ ហើយរុស្ស៊ី និងអីរ៉ង់ ក៏មិនត្រូវចូលរួមប្រព្រឹទ្ធកំហុសនៅទីនោះជាមួយទាហានស៊ីរីនោះឡើយ»។

ក្រោយពីសារប្រមានរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ខណៈពេលនេះ រុស្ស៊ី មិនទាន់ឃើញឆ្លើយតបទៅនឹងសារព្រមានរបស់ប្រធានាធិបតីអាមេរិក នោះនៅឡើយទេ។ ក្នុងពេលជាមួយគ្នានេះ អស់រយៈកាលជាច្រើនសប្តាហ៍កន្លងមកនេះ កម្លាំងទាហានស៊ីរី បានបង្កើតទីតាំងមនុស្សធម៌ជាច្រើនតំបន់ នៅក្នុងខេត្ត Idlib៕ ដោយៈ ហង្ស សុភាព

អត្ថបទដែលជាប់ទាក់ទង