កម្លាំងចម្រុះ​ស្រុកពួកនិងស្រុកជីក្រែង ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់

សៀមរាប៖ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុកពួកនិងស្រុកជីក្រែង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដឹកនាំដោយលោក ម៉ៅ វិសុទ្ធ និងលោក ដោក វណ្ណនេត ចូលរួមពីមន្ត្រីជលផល ចុះទៅធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រជាប់បឹងទន្លេសាប ។

ក្នុងប្រត្តិការបង្ក្រាបបទល្មើសនេសាទនៅទីតាំងភូមិសាស្ត្រ ស្រុកទាំង២ស្រុក​ រឹបអូសបានឧបករណ៍ ប ចំនួន១០របាំង  សាច់មុងប្រវែង១០០០ម៉ែត្រ អ៊ុយស្បៃមុងចំនួន៤១ សាច់មុង១៦៤០ម៉ែត្រ និងចំរឹង៥៨២ដើម ព្រនទាំងបានចាក់លែងកូនត្រីចំនួន២៥៥គីឡូក្រាម។

ស្រុកជីក្រែង រឹបអូសបាន.ប ចំនួន៣៥ របាំងសាច់អួនចំនួន៣៤៣០ម៉ែត្រ ចំរឹងចំនួន២៦៥០ដើម  អ៊ុយស្បៃមុង១៨​ លូស្បៃមុង៤៥ និងរបាំងស្បៃមុង៧០០ម៉ែត្រ ព្រមទាំងចាក់លែងកូនត្រីចំនួន ២២៥គីឡូក្រាម។

ថ្ងៃដដែលកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់សៀមរាប សហការណ៍ជាមួយ លោកចៅសង្កាត់ និងកម្លាំងប្រជាការពារភូមិ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រ សង្កាត់សៀមរាប បានជាលទ្ធផល អ៊ុយស្បៃមុងចំនួន១២  របាំងស្បៃមុងស្មើនឹង២៥០ម៉ែត្រ  ចំរឹងឈើចំនួន៣០០ដើម  និងបានចាក់លែងកូនត្រីចំនួន១៥០គីឡូក្រាម។ដោយ៖ប៊ុនរិទ្ធី(CSC)

អត្ថបទដែលជាប់ទាក់ទង