អង្កួច-តន្ត្រីនៃយុគសម័យដំបូងរបស់ជនជាតិចិន

តាមការស្រាវជ្រាវរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានបញ្ជាក់ថាចិននិងកម្ពុជាមានប្រវត្តិយូរយារណាស់លើការផ្លាស់ប្ដូរវប្បធម៌តន្ត្រីនៅឆ្នាំ២២៥នៃគ្រិស្ត សករាជ ក្នុងពេលដែល្រទេសចិនស្ថិតនៅក្នុងសម័យសាមកុក ពេលនោះប្រទេសកម្ពុជានាសម័យហ្វូណនបានបញ្ជូនបេសកជនមកបំពេញទស្សនកិច្ចនៅនគរអ៊ូរបស់ប្រទេសចិន ដោយបាននាំមកនូវភ្លេងខ្មែរដ៏ពីរោះ ដើម្បីលេងថ្វាយស្ដេចនគរអ៊ូស្ដេចនគរអ៊ូក៏បានបញ្ជូនលោក ជូ យីង និងលោក កាំង ថៃ ដែលជាបេសកជនការទូតមកបំពេញទស្សនកិច្ចនៅអាណាចក្រហ្វូណន ដោយបាននាំនូវក្រណាត់សូត្រនិងឧបករណ៍តន្ត្រីជាច្រើន តន្ត្រីជាការទូតគ្មានព្រំដែន។ អង្កួចជាឧបរករណ៍ភ្លេងបុរាណដែលមានអត្ថន័យអង់ប្រ៊ីយុង ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រដើមដំបូងរបស់មនុស្សលោក។ ក្នុងប្រព័ន្ធវប្បធម៌តន្ត្រីបុរាណ អង្កួចត្រូវបានបំពាក់មុខងារដូចជាការសម្ដែងនោសញ្ចេតនា ការនិយាយឆ្លើយឆ្លងនឹងទេវតា ការកំដររបាំ និងសម្តី ហើយបានក្លាយទៅជាឧបរណ៍ភ្លេងបុរាណចិនមួយដែលបង្កប់កំណាព្យ។

តាមរយៈបាឋកថា និងការតាំងពិពរ័ណ៍បេតិកភណ្ឌវប្បធម៌និងទំនៀមទម្លាប់ប្រពៃណីជនជាតិចិននៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជាកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ យើងអាចឈ្វេងយល់អំពីស្ថានភាពដើមដំបូង និងការិវឌ្ឍនៃឧបករណ៍តន្ត្រីរបស់មនុស្សជាតិកាលពីបុរាណកាលគឺតន្ត្រីអង្កួច។ យើងមិនគ្រាន់តែអាចរកឃើញអ្វីដែលដូចគ្នាក្នុងប្រភពវប្បធម៌តន្ត្រីមនុស្សលោក មានជាអាទិ៍ ការស្វែងយល់មុនគេបង្អស់របស់មនុស្សចំពោះខ្ទង់តន្ត្រី ការរកឃើញលំដាប់ខ្ទង់ចំណែក ការស្រង់យកខ្ទង់ចំណែក ការបង្កើតខ្ទង់តន្ត្រី និងការទទួលស្គាល់កម្រិតជញ្ជីងតន្ត្រី ។ល។ ថែមទាំងអាចស្គាល់អត្តចរិតរបស់ជនជាតិនានា ដូចជាទំនាក់ទំនងរវាងតន្ត្រីអង្កួចនិងភាសា ទំនាក់ទំនងរវាងទំនងភ្លេងនិងបទចម្រៀងប្រជាប្រិយ ទំនាក់ទំនងអន្តកម្មរវាងអ្នកផ្សព្វផ្សាយនិងអ្នកទទួលក្នុងខ្សែច្រវាក់ផ្សព្វ ផ្សាយព័៌មានដោយអង្កួចជាដើម។ អង្កួចតំណាងប្រទេសនិងជនជាតិនានាដែលានតាំងនៅទីនេះបានបង្ហាញអំពីវប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិនានាក្នុងដែនដីផ្សេងៗ។

អង្កួចជាឧបករណ៍ភ្លេងដែលបំភ្លឺសម្លេងដោយផ្ទាត់អណ្ដាត។ បើតាមការសិក្សាស្រាវជ្រាវ យើងឃើញថានៅតំបន់ប្រសព្វព្រំប្រទល់ខេត្តស៊ីឈាន់ ទីបេត៍ កានស៊ូ និងសានស៊ី ជាប្រភពកំណើតតន្រ្តីអង្កួចរបស់ប្រទេសចិន ហើយទីតាំងជាក់ស្ដែងស្ថិតនៅតំបន់ហឺឈី ត្រង់ប្រភពទន្លេលឿងនិងទន្លេយ៉ង់សេ ក្នុងនោះក្រុងធានស៊ួយ និងស្រុកធុងវៃនៃខេត្តកានស៊ូ ជាតំបន់ស្នូលក្នុងការផ្សព្វផ្សាយអង្កួចកាលពីពេលដើមដំបូង។ អង្កួចត្រូវបានបង្កើតដោយជនជាតិឈែងបុរាណ ហើយត្រូវបានផ្សព្វផ្សាយដោយឆ្លងកាត់ដីគោកអាស៊ីអឺ៉ុបទៅកាន់លោកខាងលិច រួចបន្ទាប់ពីជនជាតិឈែងធ្វើនិប្រវេសន៍ទៅភាគខាងត្បូង អង្កួចត្រូវបានផ្សព្វផ្សាយទៅកាន់ខាងលិចជាបន្តបន្ទាប់តាមរយៈផ្លូវសូត្រលើសមុទ្រ។ នេះបានធ្វើឲ្យអង្កួចមិនគ្រាន់តែជាឧបរកណ៍ភ្លេងធម្មតានៅតំបន់ភាគនិរតីនៅចិនតែប៉ុណ្ណោះ ថែមទាំងឆ្ពោះទៅកាន់ពិភពលោកពីតំបន់នេះ។

ការវិវឌ្ឍរបស់ជនជាតិឈែង ប្រភពដើមកំណើតនៃអង្កួច និងមាគ៌ាផ្សព្វផ្សាយតាមផ្លូវសូត្រ ដែលតាមស្ថិតិត្រួសៗ នៅប្រទេសចិនប្រហែលមានជិត៣០ជនជាតិដែលធ្លាប់ ឬកំពុងប្រើប្រាស់អង្កួច ដោយជនជាតិទាំងនេះស្ថិតនៅខេត្តហីឡុងជាំជីលីន លាវនីង ម៉ុងហ្គោលីខាងក្នុង និងតៃវ៉ាន់ ។ល។ ឈ្មោះហៅអង្កួចក៏ខុសគ្នាតាមភាសាតំបន់ និងទំនៀមទម្លាប់។

 បញ្ជាក់៖ ក្នុងរូបភាព គ្រាប់ពណ៌ផ្កាឈូកជាគ្រាប់ក្រមួន។

អង្កួចធ្លាប់ជាផ្នែកដ៏សំខាន់ក្នុងប្រព័ន្ធភ្លេងជាតិបុរាណ តែដោយសារការរីកចម្រើននៃសង្គម បច្ចេកទេសផលិតអង្កួចគ្រាន់តែផ្សាយក្នុងចំណោមប្រជាជន ហើយក៏នៅតែរក្សាទម្រង់ផលិតដោយដៃ ហេតុនេះបានជាទំហំនិងខ្នាតរបស់អង្កួចមិនទាន់មានស្ដង់ដារតែមួយគត់។ វែង ឬខ្លី ទូលាយ ឬចង្អៀត ស្ដើង ឬក្រាស់ សុទ្ធតែត្រូវស្នងបទពិសោធន៍ពីជំនាន់មុន គោលដៅរួមគឺដើម្បីធ្វើឲ្យសម្លេង អាចលាន់ឮខ្លាំងបាន។ វត្ថុធាតុដើមសំខាន់ដែលធ្លាប់ប្រើក្នុងប្រវត្តិសាស្ត្រ គឺឫស្សី ឆ្អឹង លោហធាតុ និងឫស្សីផ្សំនឹងលោហធាតុ។

សព្វថ្ងៃនេះ ការផលិតអង្កួច មិនគ្រាន់តែជាបច្ចេកទេសប្រើដៃសុទ្ធសាធទេ នៅមានរួមផ្សំជាមួយការប្រើម៉ាស៊ីន ទោះបីបច្ចេកទេសមិនស្មុគស្មាញក៏ដោយ តែត្រូវទាមទារឲ្យមានបទពិសោធន៍ច្រើន ជាពិសេស ការកំណត់ខ្ទង់សម្លេង ជាជំហ៊ានពិបាកជាងគេ។

ជំហ៊ាននៃការផលិតអង្កួច អាចមានការខុសគ្នា ដោយសារប្រើវត្ថុធាតុដើមផ្សេងគ្នា។ ជំហាននៃការផលិតអង្កួចឫស្សី៖ រើសវត្ថុធាតុដើម ចម្អិន កាត់ អាំងសម្ងួត សារ៉េខ្ទង់សម្លេង ។ល។ ជំហ៊ាននៃការផលិតអង្កួចលោហធាតុ៖ រើសវត្ថុធាតុដើម បត់ដែក អារចង្អូរ សំលៀងអណ្ដាត ដំឡើងអណ្ដាត ពង្រឹងចុងកោង អារចុង និងសាកសម្លេង ។ល។

ក្នុងជីវភាពរបស់ជនជាតិភាគតិច តាំងពីបុរាណកាលរៀងមក អង្កួចបានមានទំនាក់ទំនងជាមួយនឹងរឿងនិទានស្នេហា។ នៅតំបន់ជើងភ្នំឆាងនិងមាត់បឹងអឺហៃ ជនជាតិប៉ៃ បានយកអង្កួចឫស្សីធ្វើជាវត្ថុអនុស្សាវរីយ៍ក្នុងការចងសម្ព័ន្ធស្នេហ៍។ ពេលជួបនឹងបុណ្យទានធំៗរបស់ជនជាតិប៉ៃ យុវជនយុវនារីជនជាតិប៉ៃតែងតែច្រៀងបទអង្កួចឫស្សី ដើម្បីសម្រេចចំណងស្នេហ៍។

ក្នុងជីវភាបប្រពៃណីរបស់ជនជាតិយី ក្រមុំមានអាយុ១២ ឬ១៣ឆ្នាំ ពាក់អង្កួចលើខ្លួន ដល់ពេលមានអាយុកើនឡើង គេចូលចិត្តពាក់អលង្ការអង្កួចស្ពាន់លើទ្រូង។ ដល់ពេលប្រលែ គ្នា ក្រមុំចង់បានកម្លោះមកដណ្ដើមអលង្ការអង្កួចយ៉ាងខ្លាំង ដើម្បីរើសគូស្នេហ៍។ អង្កួចបានក្លាយជានិមិត្តរូបនៃជីវភាពប្រកបដោយសុភមង្គល។

ដោសារលក្ខណៈពិសេសក្នុងការបន្លឺសូររបស់អង្កួច ធ្វើឲ្យវាមានមុខងារតម្រាប់ដ៏ខ្លាំង ដើម្បីឱ្យយើងសោយសុខមនោសញ្ចេតនាសោមនស្សរីករាយ តាមរយៈការត្រាប់សូរធម្មជាតិ ទើបអ្នកលេងអាចប្រើអង្កួចមកត្រាប់សម្លេងដូចជាគីង្គក់យំ និងបក្សីគោះឈើជាដើម

ជារួម អង្កួចជាពន្លឺរះទីមួយក្នុងប្រវត្តិតន្ត្រីមនុស្សលោក បានកំដរការច្រៀងនិងរាំរបស់មនុស្សលោក មិនថានៅក្រោមពន្លឺព្រះចន្ទ ក្បែរភ្នក់ភ្លើង ក្នុងគុម្ពឫស្សី និងក្នុងតង់ម៉ុងហ្គោលីក៏ដោយ សុទ្ធតែអាចធ្វើឲ្យមនុស្សយើងមានក្ដីស្រមៃជានិច្ច។ អង្កួចបានបង្រួបបង្រួមនូវលក្ខណៈធម្មជាតិនិងលក្ខណៈកែឆ្នៃ ហើយនៅតែរីកចម្រើនក្នុងការផ្សាភ្ជាប់ជាមួយតន្ត្រីសម័យទំនើបបានកាន់តែស៊ីជម្រៅ និងនៅតែមានភាពសកម្មនិងរស់រវើកក្នុងការប្រគំតន្ត្រីនឹងឧបករណ៍ភ្លេងខុសគ្នានាសព្វថ្ងៃនេះ។ ថ្ងៃនេះ យើងតាំងពិពរ័ណ៍អង្កួចនៅទីនេះ មិនគ្រាន់តែបង្ហាញអត្ថន័យផ្នែកជាតិពន្ធុវិទ្យានិងការស្រាវជ្រាវទំនៀមទម្លាប់ប៉ុណ្ណោះទេ ថែមទាំងចង់ផ្ដល់ជាមូលដ្ឋានសម្រាប់អ្នកដែលាប់អារម្មណ៍ទៅស្វែងរកតម្លៃរបស់វាក្នុងផ្នែកសូរវិទ្យា ភាសាវិទ្យា តន្ត្រីភាសាវិទ្យា និងតន្ត្រីជនជាតិវិទ្យាជាដើម ព្រមទាំងបានចូលរួមចំណែកក្នុងការអភិវឌ្ឍវប្បធម៌តន្ត្រីពិភពលោក៕

អត្ថបទ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ

អត្ថបទដែលជាប់ទាក់ទង