ជនជាតិចិនទៀតហើយ បង្កបញ្ហាមិនចេះចប់សោះ! ជនជាតិចិនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានបង្កហិង្សាជាមួយបុគ្គលិកដែលជាជនជាតិខ្មែរ

ព្រះសីហនុ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ជនជាតិចិនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត បន្ទាប់ពីម្ចាស់ហាងអាហារមួយកន្លែង យីហោ ស៊ី ឈួន  និង ហ្គ័ងដុថ ជនជាតិចិនដូចគ្នា បានប្តឹងសមត្ថកិច្ចថា បានបង្ករហិង្សាមកលើបុគ្គលិករបស់ខ្លួន ដោយពុំមានមូលហេតុច្បាស់លាស់។

ប៉ុន្តែបើទោះបីយ៉ាងណាក៏ដោយ ជុំវិញករណីនេះ សាក្សីជាច្រើននាក់ដែលអង្គុយជាមួយជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានអះអាងថា ការចាប់ឃាត់ខ្លួនតាមបណ្តឹងម្ចាស់ហាងនេះ ពិតជាមិនត្រឹមត្រូវទេ ព្រោះជនដែលសមត្ថកិច្ចចាប់វាយខ្នោះនេះ ពុំបានប្រើហិង្សាទេ 

គឺគ្រាន់តែបោកកែវ និងដមស្រាតែប៉ុណ្ណោះ ព្រោះខឹងបុគ្គលិកនិយាយមិនសមរម្យនៅពេលជនសង្ស័យ សួររឿង ម្ហូបថ្លៃម្លេះ ។

ជនជាតិចិនរូបនេះបានសួរថា « តើមួយមុខថ្លៃប៉ុន្មាន បានគិតលុយរហូតជាង២០០$ ត្រឹមស្រាបៀរ៥ទៅ៦ដប និងម្ហូប៣មុខប៉ុណ្ណឹង។ ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង