ប្រជាពលរដ្ឋស្នើឱ្យអាជ្ញាធររៀបចំសណ្ដាប់ធ្នាប់ឱ្យបានត្រឹមត្រូវ អំពីការរំខានចេញពីជនជាតិចិន

ព្រះសីហនុ៖ ក្រុមប្រជាពលរដ្ឋជាច្រើនគ្រួសារស្នើអោយស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី ត្រួតពិនិត្យទៅលើក្រុមអាជីវករជនជាតិដែលកំពុងធ្វើអាជីវកម្ម បង្កផលប៉ះពាល់ដល់អ្នកជិតខាង។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋមានលំនៅដ្ឋាន នៅជិតផ្ទះសំណាក់យីហោរលេខប្រាំបី(8) មានទីតាំងនៅជាប់មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ដែលគ្រប់គ្រងដោយជនជាតិចិន បានបង្កសំឡេងរំខានដល់ការរស់នៅ របស់ប្រជាពលរដ្ឋពួកគាត់ធ្ងន់ធ្ងរ។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ឲ្យជួយចុះអន្តរាគន៍ដល់ពួកគាត់។
ការរំខានដោយសំឡេងលាន់ឮកងរំពងនោះ គឺកើតចេញពីការចាក់ធុងបាស់ច្រៀងរាំតាំងពីព្រលប់ដល់ពេលយប់ជ្រៅ និងសំឡេងរំខានចេញពីម៉ាស៊ីនភ្លើង ដែលម្ចាស់ផ្ទះសំណាក់ខាងលើនេះ បានយកមកដាក់នៅជាប់ជញ្ជាំងផ្ទះ របស់ពួកគាត់។

ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋ បានសំណូមពរថា៖

ទី១- រាល់ការចាក់ធុងបាស ឬច្រៀងខារ៉ាអូខេ សូមកុំឲ្យបំពងសំឡេងចេញមកខាងក្រៅខ្លាំងៗពេក ជាពិសេសមិនគួរឲ្យមាន ក្នុងម៉ោងសម្រាកពេលយប់អធ្រាត្រ ឬពេលសម្រានយប់ជ្រៅពេកនោះទេ។

ទី២- ស្នើសុំម្ចាស់ផ្ទះសំណាក់លេខប្រាំបី(៨) គ្រប់គ្រងដោយជនជាតិចិនខាងលើ ស្នើរដល់ម្ចាស់ផ្ទះសំណាក់នេះ ត្រូវរៀបចំរកទីតាំងដាក់ម៉ាស៊ីនភ្លើងឲ្យបានត្រឹមត្រូវ និងរកវិធីបន្ថយសំឡេងរំខាន ព្រោះសំឡេង ដែលលាន់ចេញពីម៉ាស៊ីនភ្លើងបានរំខានដល់ប្រជាពលរដ្ឋជាអ្នកជិតខាង។

បន្ថែមលើនេះ ប្រជាពលរដ្ឋបានស្នើឲ្យម្ចាស់ផ្ទះសំណាក់យីហោរ(៨)ខាងលើនេះ យកគំរូតាមផ្ទះសំណាក់ របស់ជនជាតិចិនមួយទៀតមានទីតាំងនៅក្បែរនោះ ដែលរស់នៅប្រកបអាជីវកម្ម ដោយគោរពសិទ្ធិអ្នកជិតខាងបានត្រឹមត្រូវ និងមានការទទួលខុសត្រូវខ្ពស់។

អត្ថបទដែលជាប់ទាក់ទង