រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងថ្មីៗចំនួន៤ទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័ត ឲ្យដំណើរការនៅកម្ពុជា

ភ្នំពេញ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងថ្មីៗចំនួន៤ទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័ត ឲ្យដំណើរការនៅកម្ពុជា ដោយសរុបទុនវិនិយោគជាង២០លានដុល្លារ បង្កើតការងារថ្មីជាង៩ពាន់កន្លែង។

Facebook ផ្លូវការរបស់ CDC បានចុះផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញាថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ ក្រុមហ៊ុន PERFECT VISION FASHION (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥.១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៧៨៣ន្លែង។

២៖ ក្រុមហ៊ុន JH GARMENT (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ៣ (អតីតភូមិភ្នាត) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៧៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥២០ កន្លែង។

៣៖ ក្រុមហ៊ុន PRESTIGE GARMENT CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៣៣៦កន្លែង។

៤៖ ក្រុមហ៊ុន LONG CHENG SHOE PARTS CO.,LTD: គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៧.៧៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,៨២៤កន្លែង៕

អត្ថបទដែលជាប់ទាក់ទង