សម្តេចក្រឡាហោម ស ខេង បានឆ្លើយតបនឹងសារព័ត៌មានមួយចំនួនដែលផ្សាយថា ឧត្តមសេនីយ៍ ស ថេត គឺជាប្អូនបង្កើត

ភ្នំពេញ៖ ​យោងតាមផេកហ្វេសប៊ុកផ្លូវការ របស់សម្តេចក្រឡាហោម ស ខេង បានផ្សព្វផ្សាយ នៅរសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០១៨នេះថា “​ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានសារព័ត៌មាន ជាច្រើនបានផ្សព្វផ្សាយ​ពីការផ្ទេរតំណែង និងការប្រគល់ភារកិច្ចជា​ស្នងការនគរបាលរាជធានីភ្នំពេញ​ ជូន​ ​ឧត្តមសេនីយ៍ ស ថេត។ អ្វីដែលខ្ញុំកត់សម្គាល់​ និង ចង់បញ្ជាក់នៅពេលនេះគឺ សារព័ត៌មានមួយចំនួន បានផ្សព្វ​ផ្សាយថា ឧត្តមសេនីយ៍ ស ថេត គឺជាប្អូនបង្កើតរបស់ខ្ញុំ”។

សម្តេចក្រក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួង​ម​ហាផ្ទៃ​ បានធ្វើការបដិសេធថា “លោកឧត្តសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ ដែល​ទើបតែងតាំងជាស្នងការនគរបាលរាជធានីភ្នំពេញនោះ មិនមែនជាប្អូនបង្កើតរបស់សម្តេច​ឡើយ​”។

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា “ខ្ញុំមិនដឹងថាសារព័ត៌មានទាំងនោះបានប្រភពមកពីណាឬក៏សន្និដ្ឋានដោយគ្មានប្រ​ភពនោះទេ ប៉ុន្តែខ្ញុំសូមគូសបញ្ជាក់ថា លោកឧត្តមសេនីយ៍ ស ថេត មិនមែនជាប្អូនបង្កើត របស់ខ្ញុំ​ ដូចដែលសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយនោះទេ”៕

 

អត្ថបទដែលជាប់ទាក់ទង