រថយន្ដដឹកទំនិញធុនធ្ងន់មួយគ្រឿង បានធ្លាក់ចូលទៅក្នុងជ្រលងភ្នំ នៅភាគខាងត្បូងប្រទេសឥណ្ឌា បណ្ដាលឱ្យមនុស្សយ៉ាងតិច៥៥នាក់ បានស្លាប់

ឥណ្ឌា៖ កាលពីថ្ងៃអង្គារទី១១ ខែកញ្ញា រថយន្ដដឹកទំនិញធុនធ្ងន់មួយបានធ្លាក់ចូលទៅក្នុងជ្រលងភ្នំនៅរដ្ឋភាគខាងត្បូងរដ្ឋ Telangana របស់ប្រទេសឥណ្ឌា ដោយបានសម្លាប់មនុស្សយ៉ាងតិច៥៥នាក់ និងរងរបួសជាច្រើននាក់ទៀតនៅក្នុងគ្រោះថ្នាក់ ចរាចរណ៏មួយដែលមានរថយន្តក្រុងមួយគ្រឿងបានបើកធ្លាក់ជ្រោះ ហើយគ្រោះថ្នាក់នេះ ត្រូវគេចាត់ទុកថា ជាហេតុការណ៍អាក្រក់បំផុតក្នុងចំណោមគ្រោះថ្នាក់ដទៃទៀប្រចាំឆ្នាំនេះ។

រដ្ឋមន្ដ្រីហិរញ្ញវត្ថុនៃរដ្ឋ Telangana របស់ឥណ្ឌា បាននិយាយថា មនុស្ស ២០ ទៅ ២៤ នាក់ដែលរងរបួសត្រូវបាននាំទៅព្យាបាលនៅមន្ទីរពេទ្យ ហើយ៥២ នាក់បានស្លាប់ ហើយបន្ទាប់មកអ្នករបួសធ្ងន់ ៣ នាក់ទៀតត្រូវបានគេរាយការណ៍ថា បានស្លាប់ក្នុងមន្ទីរពេទ្យ។

រថយន្តក្រុងគឺជាបណ្តាញដឹកជញ្ជូនសាធារណៈដែលគ្រប់គ្រងដោយរដ្ឋាភិបាលឥណ្ឌា ហើយរថយន្តក្រុង ដែលបើកធ្លាក់ជ្រោះនេះ គឺកំឡុងពេលធ្វើដំណើរវិលត្រឡប់ពីព្រះវិហារលើភ្នំមួយដែលមានមនុស្ស៩៤ នាក់ជិះលើនោះ នៅក្នុងស្រុក Jagtial ចម្ងាយ ប្រហែល១៩០គីឡូម៉ែត្រពីរដ្ឋធានីHyderabad របស់រដ្ឋTelangana។
តាមរបាយការណ៍បានឱ្យដឹងថា អ្នកបើកបរបានបាត់បង់ការគ្រប់គ្រង ហើយរថយន្ដក្រុងក៏បានរត់ចេញពីផ្លូវ ហើយធ្លាក់ចូល ជ្រលងភ្នំតែម្តង។

នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បាននិយាយនៅតាមបណ្តាញសង្គម Twitter ថា « ឧបទ្ទវហេតុឡានក្រុងនេះ គួរឱ្យរន្ធត់ណាស់ និងធ្វើអោយបាត់បង់ជីវិតដ៍គួរអោយសោកស្តាយ»

ទិន្នន័យផ្លូវការចុងក្រោយរបស់រដ្ឋាភិបាលបានបង្ហាញថា ឥណ្ឌាមានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនបំផុត នៅលើពិភពលោក ដោយមានមនុស្សស្លាប់ជិត ១សែន ៥ម៉ឺននាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៏ក្នុងឆ្នាំ ២០១៦កន្លងមក៕

 

អត្ថបទដែលជាប់ទាក់ទង