ប្រទេសរុស្ស៊ីបានធ្វើសមយុទ្ធដ៏ធំមួយ ដោយរថក្រោះប្រហែល ៣៦០០០ គ្រឿង និងកងទ័ពជាង ៣សែននាក់

រុស្ស៊ី ៖ តាមសេចក្តីរាយការណ៏ឱ្យដឹងថា ប្រទេសចិនក៏កំពុងបញ្ជូនកងទ័ពចំនួន ៣២០០នាក់ទៅចូលរួមក្នុងសមយុទ្ធ Vostok 2018 ក្នុងប្រទេសរុស្ស៊ី ដែលនឹងប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ។

ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា សមយុទ្ធយោធាធំបំផុតជាប្រវត្តិសាស្រ្ត ដែលមានការចូលរួមជាមួយប្រទេសចិននោះ នឹងមានរថក្រោះប្រហែល ៣ម៉ឺន ៦ពាន់គ្រឿងនិងកងទ័ព ៣សែននាក់ ដែលធ្វើឡើងទាំងនៅលើលំហរសមុទ្រ និងនៅលើផ្ទៃដី។

ការបង្ហាញឥទ្ធិពលយោធារវាងរុស្ស៊ីនិងចិននេះត្រូវបានប្រារព្ធឡើងមួយឆ្នាំបន្ទាប់ ពីប្រទេសរុស្ស៊ីបានធ្វើសមយុទ្ធដ៏ធំមួយ នៅភាគខាងលិចនៃប្រទេសនេះកាលពីខែកញ្ញាឆ្នាំមុន ដោយបង្ករឱ្យមានការមិនសប្បាយចិត្តពីប្រទេសជិតខាងដែលត្រូវ បានបំបែកចេញពីសភាពសូវៀតនោះ។

ប្រទេសសមាជិកអង្គការ ណាតូនិងបណ្តាថ្នាក់ដឹកនាំក្នុងសហគមអឺរ៉ុប កំពុងសម្លឹងមើលការធ្វើសមយុទ្ធនេះយ៉ាងយកចិត្តទុកដាក់ ដោយសង្កេតនូវនូវអ្វីដែលជាកិច្ចសហប្រតិបត្តិការយោធាររវាងរុស្ស៊ីនិងចិន ខណៈដែល កម្លាំងយោធារបស់ប្រទេសទាំងពីរនេះកំពុងកើនឡើងនោះ៕

អត្ថបទដែលជាប់ទាក់ទង