ប្រជាពលរដ្ឋរិះគន់អាជ្ញាធរមូលដ្ឋានមើលមិនឃើញ ឈ្មួញរកសុីទិញលក់ដីដុះស្លែរ ចាក់ដីលុបរំលោភយកដីអូរធម្មជាតិ ក្បែរសាលាសង្កាត់លេខ០៣ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាដីអូរមួយខ្សែរចុះមកពីចំណុចខ្ពង់រាបអតីតអង់តែនវិទ្យុ មកតភ្ជាប់ជាមួយអូរខាងក្រោយស្ពានអណ្តូងអ៊ុនតាក់ស្ថិតក្នុងភូមិ០១ ត្រង់ចំណុចខាងក្រោយសាលាសង្កាត់លេខ០៣ក្រុង ខេត្តព្រះសីហនុ មានទទឹងប្រមាណជា១២ម៉ែត្រ×២៥០ម៉ែត្រ នាពេលថ្មីៗកន្លងមកនេះត្រូវបានអាជ្ញាធរមូលដ្ឋាននិងស្ថាប័នអង្គភាព មន្ទីរជំនាញពាក់ព័ន្ធ គប់គិតគ្នាមានលក្ខណ:ជាចង្កោម បើកដៃឲ្យឈ្មួញរកសុីទិញ.លក់ដីជាយូរឆ្នាំឡើងដុសស្លែរ ដឹកដីចាក់លុបអូរយកទៅធ្វើជាកម្មសិទ្ធដើម្បីទុកលក់បន្តខណ:ដែលហាងឆេងដីធ្លីនៅខេត្តព្រះសីហនុកំពុងតែងើបឡើងយ៉ាងគំហ៊ុកដោយសារតែការលំហូរចូលនៃជនជាតិចិនវិនិយោគផ្នែកសំណង់ជាផ្ទះសំណាក់. អាហាររដ្ឋានក្លឹបកម្សាន្តនិងសណ្ឋារគារ។ល។

អុំប្រុសម្នាក់មានអាយុ៧២ឆ្នាំ ក្នុងលក្ខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថាអ្នកដែលអះអាងថាជាម្ចាស់ដីដែលជួល ឡានដឹកដី មកចាក់លុបយកអូរខាងលើគឺជាបុគ្គលិកគ្រូបង្រៀនម្នាក់ នៅសាលាវិទ្យាល័យក្រុង ទទួលកិច្ចការបណ្ណាល័យ( ឃ្លាំង )និងអតីតជាអ្នកទទួលសិទ្ធបានក្នុងការប្រមូលភាសុីពីការផ្ញើម៉ូតូរបស់សិស្សនៅសាលាខាងលើ។

ប្រភពខាងលើបានបន្ថែមឲ្យដឹងទៀតថា បើតាមគាត់ដឹងនាពេលកន្លងមកថាម្ចាស់ដីខាងលើជាអ្នករកសុីទិញនិងលក់ដីជាយូរឆ្នាំមកហើយ ឡើងដុសស្លែរ និងមានជំនាញខាងចំណាយថវិការ ក្នុងការឃុបឃឹតជាមួយអាជ្ញាធរ មូលដ្ឋាននិងអង្គភាពស្ថាប័នរដ្ឋ ជំនាញពាក់ព័ន្ធណាស់ ក្នុងការរំលោភយកដីដែលជាអចលនទ្រព្យរបស់រដ្ឋ មកធ្វើមាន ធ្វើបាន និងបានសើមមាត់ សើមក គ្រប់ជំនាញគ្រប់លំដាប់ថ្នាក់ បើមិនដូច្នេះទេសកម្មភាពចាក់ដីលុបយកដីអូរធម្មជាតិពិតជាមិនអាចដំណើរការបានយ៉ាងរលូនដូចនេះទេ។

លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុបានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា ចំពោះសកម្មភាពចាក់ដី រំលោភយកដីអូរធម្មជាតិនៅទីតាំងខាងលើលោកនិងចាត់ឲ្យមន្ត្រីក្រោមឱវាទ សាលាក្រុងព្រះសីហនុ ចុះទៅត្រួតពិនិត្យដើម្បីឈានទៅមានវិធានការណ៍ក្នុងការអនុវត្តច្បាប់របស់ភូមិបាល។

ដោយឡែកគ្រូបង្រៀនខាងលើដែលអះអាងថាជាម្ចាស់ដីអូរនិងលោក កាន់ ឡឹង ចៅសង្កាត់លេខ០៣ ក្រុង ខេត្តព្រះសីហនុ ភ្នាក់ងារអ្នកយកព័ត៏មានយើងមិនអាចស្វែងរកការបកស្រាយអំពីករណីខាងលើនេះបានទេ។ ប៉ុន្តែបើទោះបីជាយ៉ាងណាភ្នាក់ងារយកព័ត៏មានយើងនិងនៅតែបន្តធ្វើបច្ចុប្បន្នភាពករណីឈ្មួញខាងលើចាក់ដីរំលោភយកដីអូរធម្មជាតិនៅចំណុចខាងលើបន្តទៀតថាតើ រដ្ឋបាលសាលាក្រុង.រដ្ឋបាលសាលាខេត្ត និងហ៊ានដាក់ចំណាត់ការទៅតាមផ្លូវច្បាប់លើឈ្មួញដែលហ៊ានដឹកដីចាក់លុបយកដីអូរយកទៅទុកលក់ដែរឬទេ…? អត្ថបទ៖វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង