តំបន់អេកូទេសចរណ៍អារ៉ែង សក្តានុពលទេសចរណ៍ស្អាតដាច់គេ

កោះកុង៖ តំបន់អេកូទេសចរណ៍អារ៉ែង មានសក្តានុពលទេសចរណ៍ស្អាតដាច់គេ នៅខេត្តកោះកុង។ ខេត្តនេះ ជាខេត្តមួយដែលប្រកបដោយសក្តានុពលអេកូទេសចរណ៍ធម្មជាតិ សត្វព្រៃ តំបន់បុរាណជាដើម ដែលនឹងកំពុងទាក់ទាញអ្នកដែលស្រលាញ់ដំណើរកម្សាន្តបែបធម្មជាតិ។

សូមបញ្ជាក់ថា តំបន់អេកូទេសចរណ៍អារ៉ែង គឺជាតំបន់ទេសចរណ៍ ដែលមានសក្តានុពលខ្លាំជាងគេ មានចម្ងាយប្រមាណ២៤គីឡូ ពីទីរួមស្រុកថ្មបាំង ស្ថិតក្នុងភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ដែលមានសក្តានុពលខ្លាំង គឺព្រៃភ្នំ ទឹកជ្រោះ សត្វព្រៃ ត្រីនាគ ក្រពើភ្នំ រូងបុរាណ និងរបាំប្រពៃណី ជាដើម។

ក្រៅពីតំបន់អេកូទេសចរណ៍ខាងលើ ខេត្តកោះកុង ក៏មានតំបន់អេកូទេសចរណ៍ជាច្រើន កន្លែងទៀត ដូចជា ទឹកជ្រោះ ព្រៃភ្នំ សត្វព្រៃ រូបសំណាក់ថ្មដំរី ស្ថិតក្នុងភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា និងនៅភូមិពោធិ៍បឹង និងភូមិព្រះអង្គកែវ ក្នុងឃុំដងពែង មានទឹកធ្លាក់ ទេសភាពតាមដងស្ទឹង សត្វព្រៃ និងព្រៃភ្នំ ដែលជាសម្រស់បែបធម្មជាតិដ៏ទាក់ទាញខ្លាំងផងដែរ៕ ដោយៈ ណារម្យ

អត្ថបទដែលជាប់ទាក់ទង