បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន ប្រគល់​ម៉ូតូ ១០១​គ្រឿង ជូន​ការិយាល័យ​អប់រំ យុវជន និង​កីឡា ក្រុង ស្រុក ខណ្ឌ ក្នុង​គម្រោង​កែ​លម្អ​ការ​អប់រំ​នៅ​មធ្យម​សិក្សា

​ភ្នំពេញ៖ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ០៥​កើត ខែ​ភទ្របទ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.​២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំកម្មវិធីប្រគល់​ម៉ូតូ ១០១​គ្រឿង ជូន​ការិយាល័យ​អប់រំ យុវជន និង​កីឡា ក្រុង ស្រុក ខណ្ឌ ក្នុង​គម្រោង​កែ​លម្អ​ការ​អប់រំ​នៅ​មធ្យម​សិក្សា នៅមជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា។

ម៉ូតូ​ចំនួន ១០១​គ្រឿង ត្រូវ​បាន​ប្រគល់​ជូន​ការិយាល័យ​អប់រំ យុវជន និង​កីឡា ក្រុង ស្រុក ខណ្ឌ ក្នុង​គោលដៅ​ដើម្បី​ប្រើប្រាស់​ក្នុង​ក្រប​ខណ្ឌ​គម្រោង​កែ​លម្អ​ការ​អប់រំ​នៅ​មធ្យម​សិក្សា (SEIP) ដើម្បី​ជួយ​សម្រួល​ដល់​មន្ត្រី​ក្នុង​ការ​បំពេញ​ការងារ​​កាន់​តែ​មាន​ភាព​ងាយ​ស្រួល និង​ប្រកប​ដោយ​ប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង