លោក ហែម ដារិទ្ធ ធ្វើមិនដឹង ឬ ត្រូវថ្នាំសណ្ដំបានជាបណ្ដោយឱ្យគេសង់ផ្ទះអត់ច្បាប់ ហើយរំលោភយកព្រំដីអ្នកជិតខាងថែមទៀត

ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យធ្វើមិនដឹង ឬត្រូវថ្នាំសណ្ដំបានជា បណ្ដោយឱ្យជនខិលខូចធ្វើផ្ទះអត់សុំច្បាប់អនុញ្ញាត ហើយរំលោភព្រំដីអ្នករស់នៅជិតខាងបង្កជាទំនាស់ដោយភាគីរងគ្រោះបានប្ដឹងទៅសុំការអន្ដរាគមន៍ពីអាជ្ញារធសង្កាត់ ខណ្ឌ ប៉ុន្ដែគ្មានដំណោះស្រាយទេ ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ខាងប្រធានភូមិ និងសាលាសង្កាត់ចោមចៅ២ចុះទៅដល់ទីតាំងសំណង់ដែលកំពុងសាងសង់ដែលអត់ច្បាប់សាងសង់ ពេលក៏ដើរមើលព្រំដី ប៉ុន្ដែព្រំដីដូចជាគ្មានសញ្ញាសម្គាល់ទើបខាងភូមិបាលយកម៉ាស៊ីនដើម្បីវាស់រកព្រំដីដើម ។

មន្ដ្រីភូមិបាលបានបញ្ជាក់ថា សំណងដែលកំពុងសាងសង់នេះមិនបានសុំច្បាប់អនុញ្ញាតសាងសង់ទេ ទើបខាងមន្ដ្រីភូមិបាលចេញ លិខិតបញ្ឃប់ការសាងសង់ ។

ចំពោះករណីដែលខាងភាគីខាងម្ចាស់ផ្ទះមិនហ៊ានចេញមកបកស្រាយឬមកធ្វើការសម្របសម្រួលជាមួយមន្ដ្រីភូមិបាលទេ ដោយប្រើឱ្យកូនមកមើលការខុសត្រូវ ។

ពាក់ព័ន្ធករណីសាងសង់សំណងគ្មានច្បាប់ទម្លាប់នេះភ្នាក់ងារCHN Newមិនអាចសុំការបំភ្លឺពីលោក ហែម ដារិទ្ធ បានឡើយ៕ ដោយៈ SS

អត្ថបទដែលជាប់ទាក់ទង