ប្រើក្មេងឱ្យលក់ថ្នាំញៀនទៀតហើយ នៅទីតាំងដដែលលើកមុនមិនទាន់ចាប់បានផង

ភ្នំពេញ៖ ដោយបានទួលនូវបទបញ្ជាដ៏មុឺងម៉ាត់របស់ឯកឧត្តម ឧត្តមសេនីយ៌ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងដោយមានការបញ្ជាដឹកនាំផ្ទាល់ពីលោក តេង សុីណូ អធិការនគរបាលខណ្ឌមានជ័យ នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យ១ បានឃាត់ខ្លួន ជនសង្ស័យ ម្នាក់ឈ្មោះ សុខ ដា ភេទ ប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅមាត់ប្រឡាយ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ បុរបរគ្មាន ពេលឃាត់ខ្លួនជនសង្ស័យខាងលើ ដកហូតបានម្ស៉ៅក្រាម សថ្លា សង្ស័យសារធាតុញៀនចំនួន៩កញ្ចប់តូចលាក់ទុកក្នុងខ្លួន បច្ចុប្បន្នជនសង្ស័យម្នាក់ខាងលើបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ត៕ ដោយៈ SS

អត្ថបទដែលជាប់ទាក់ទង