៧ខែ ក្នុងឆ្នាំ២០១៨នេះ កម្ពុជាទទួលកំណើនភ្ញៀវទេសចរអន្តរជាតិជាង ១១ភាគរយ 

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អះអាងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៨នេះ កម្ពុជាទទួល​​បានកំ​ណើន​ភ្ញៀវទេសចរអន្តរជាតិជាង១១ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការអះអាងនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារទេសចរណ៍រយៈពេល ៩ខែ ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍បន្ត នាព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ នៅទីស្តីការក្រសួង។

ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា ទេសចរណ៍អន្ត​រជាតិមកទស្សនាកម្ពុជាក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៨នេះ សរុបមានជាង ៣លាន៤សែននាក់ កើនឡើងជាង ១១ភាគរយ ដោយសារតែកម្ពុជាមានសន្តិភាព មានប្រព័ន្ធផ្លូវថ្នល់ល្អ និងក្រសួងទេសចរណ៍បានដាក់​​ចេញនូវគោលន​យោបាយលើកម្ពស់វិស័យចរណ៍ជាដើម។

ជាមួយគ្នានេះដែរ ឯកឧត្តតម ទិត ចន្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​​ទេសចរណ៍​​ បានមានប្រសសន៍ថា ភ្ញៀវទេសចរអន្តរជាតិជាង ៣លាននាក់នោះបានធ្វើដំណើរ តាមផ្លូវអាកាសជិត ៦៧ភាគរយផ្លូវគោគជាង ៣០ភាគរយ  និងផ្លូវទឹកជាង២ភាគរយ។

ឯកឧត្តមបានបញ្ជាក់ថា ភ្ញៀវទេសចរចិនឈរលំដាប់លេខ១ មានចំនួនជាង ១លាន៩ម៉ឺននាក់ ខណៈភ្ញៀវទេសចរវៀត​​ណាមមានជាង ៤៥ម៉ឺននាក់ ជាប់លេខ២ និងភ្ញៀវទេសចរឡាវជាង ២សែននាក់ ជាប់ចំណាត់ថ្នាក់លេខ៣។ ក្រៅពីនេះ​​មានមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកអាស៊ានអឺរ៉ុប និងមកពីតំបន់អាមេរិកផងដែរ។

ឯកឧត្តម ទិតចន្ថា បានបញ្ជាក់ទៀតថា បើផ្អែកតាមកំណើននេះ កម្ពុជា និងសម្រេចផែនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ​​ឱ្យបាន ៦លាន២សែននាក់ នៅបំណាច់ឆ្នាំ២០១៨ ខាងមុខនេះ។

ឯកឧត្តម បានឱ្យដឹងថា ក្រសួងទេសចរណ៍បានដាក់ចេញនូវផែនការជាច្រើនដូចជា ក្រមប្រតិបត្តិទេសចរណ៍ សៀវភៅឆាយណា​រីតឌី និងបង្រឹងគុណភាសេវាកម្មទេសចរជាដើម។

ក្នុងកិច្ចប្រជុំនេះដែរ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍បានពិភាក្សាយ៉ាងផុលផុសពីគោលការណ៍អាទិភាពចំនួន៤ គឺ

  • ១. ការអភិវឌ្ឍធនធានមនុស្ស
  • ២. អភិវឌ្ឍ និងពិពិធ្ឋកម្មផលិតផលទេសចរណ៍
  • ៣.ពង្រឹងបរិមាណ និងគុណភាពទេសចរ
  • ៤.បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង