សាកសពបុរសម្នាក់ ប្រទះឃើញអណ្តែតទឹកបឹង នគរបាលសន្និដ្ឋានសង្ស័យជាករណីឃាតកម្ម

ក្រចេះ៖ កម្លាំងនគរបាលស្រុកឆ្លូងបានប្រាប់ឲ្យដឹងថា ​សាកសពបុរសម្នាក់ដែលស្រង់ចេញពីទឹកបឹង នៅខាងក្រោយសាលាបឋមសិក្សាភូមិត្នោត ស្ថិតនៅក្នុងភូមិសាស្រ្តឃុំពង្រ ស្រុកឆ្លូង កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ សង្ស័យជាអំពើឃាតកម្ម ។

លោកវរសេនីយ៍ឯក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង បានបញ្កថា៖ក្រោយពេលទទួលព័ត៌មានពីប្រជាពលរដ្ឋបានភ្លាម កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ កម្លាំងបានធ្វើការស្រង់សាកសពយកចេញពីក្នុងទឹកបឹង មកដាក់លើគោក និងបានពិនិត្យទៅលើដងខ្លួនសាកសពនិងបរិវេនជុំវិញខ្លួនក្បាលបានរកឃើញ ស្លាកស្នាមនៅលើកសាកសពផ្នែកខាងឆ្វេងមានស្នាមជាំ ក ទន់ និងមានស្នាមបែកលើត្របកភ្នែកខាងឆ្វេងប្រវែង៥ សង់ទីម៉ែត្រ ។

ចំណែកនៅដៃខាងស្ដាំនៃសាកសពមានកាន់ជាប់ថង់ស្បៃសម្រាប់ដាក់ត្រីចំនួន២ (ស្បៃមួយទទេ ស្បៃមួយទៀតមានដាក់ត្រីប្រភេទត្រីដាក់មង) ហើយទិដ្ឋភាពជុំវិញសាកសពមានព្រៃរបស់ក្បាលស្រែ។

លោកអធិការបានបញ្ជាក់ថា៖ តាមការស្រាវជ្រាវរកអត្តសញ្ញាណបានឲ្យដឹងថា៖ ជនរងឈ្មោះ អ៊ំ សារ៉ាន់ ភេទប្រុស អាយុ ៤៤ឆ្នាំ ជាតិខ្មែរ មានទីលំនៅ នៅភូមិព្រែកសំរោងទី១ ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។

តាមការសាកសួរយកព័ត៌មានពីក្រុមគ្រួសារនៃសព បានឲ្យដឹងថា៖ នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២០ និង ៣០នាទី ឈ្មោះ អ៊ំ សារ៉ាន់ បានចេញពីផ្ទះដោយមានសម្ភារទៅតាមខ្លួនមាន៖ កូមបំភ្លឺផ្លូវ១ និងថងស្បៃមួយ ពេលដែលជនរងគ្រោះចេញទៅបានប្រាប់អ្នកផ្ទះថា ខ្លួនទៅចាប់គីងគក់នៅខាងក្រោយភូមិម្នាក់ឯង ក៏ស្រាប់តែបាត់ដំណឹងពីពេលនោះមក លុះព្រឹកឡើងថ្ងៃទី១៣ខែឆ្នាំដដែលក្រុមគ្រួសារនិងបងប្អូនជិតខាងនាំគ្នាដើររកតែពុំឃើញ លុះដល់ថ្ងៃទី១៤ខែឆ្នាំដដែលទើបទទួលបានព័ត៌មានថាឃើញសាកសពអណ្តែតទឹក។

គួរបញ្ជាក់ថា៖ ក្រោយនគរបាលធ្វើពីការពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
E K H ស្ទឹងត្រែង ១៤ ០៩ ​២០១៨

អត្ថបទដែលជាប់ទាក់ទង